Futsal ព្រឹត្តិការ​ណ៍ប្រកួតបាល់ទាត់ក្នុងសាល​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​

គឹមហុក September 23, 2014


<2>Futsal ឬការប្រកួតបាល់ទាត់​ក្នុង​សាល

ដែល​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា និងក្រុមហ៊ុន
Cambodia Brewery Limited មាន​ឈ្មោះ​ថា Tiger National Championship 2013  ​គឺ​ជាព្រឹត្តិការណ៍​​ការ​ប្រកួត​លើក​ដំបូង​សម្រាប់​ព្រះរាជាណាចក្រកម្ពុជា ក្នុង​ឆ្នាំ​២០១៣​នេះ ហើយ​ដែល​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២៨​ ខែតុលា ដល់​ថ្ងៃទី​២ ខែវិច្ឆិកា នៅ​កី​ឡា​ដ្ឋាន​ Beeline Arena ជ្រោយ​ចង្វា។
​​ បើ​តាម​លោក​ ម៉ៃ តុលា ​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​ប្រាប់​ឲ្យ​​ដឹងថា នៅក្នុង​ព្រឹត្តិការណ៍ Futsal ​​នេះ ​មាន​ក្រុមបាល់ទាត់​ចំនួន ៣២​ក្រុម បាន​ដាក់​ពាក្យ​​ចូល​រួម​ប្រកួត ហើយ​ចែកចេញ​ជា ៨ពូ​ល។ ពេលវេលា​នៅFutsal cambodia

uefa-brazilក្នុង​ការ​ប្រកួត​មាន​​រយៈ​ពេល​ ១៥​​នាទី ២​ដង​ប៉ុណ្ណោះ ពោល​គឺ​ថយ​ពី​២០នាទី​២ដង។
ការ​បន្ថយ​​​ពេលវេលាក្នុងការ​ប្រកួត​បែបនេះ​ ត្រូវ​បាន​លោកអគ្គលេខាធិការ​រង​សហព័ន្ធ​បាល់​ទាត់​​កម្ពុជា​បញ្ជាក់​ថា ជា​វិធី​​ដែល​ធ្វើ​ឲ្យ​កីឡា​ករឆាប់​ស្តារ​កម្លាំង​មក​វិញ​បាន ​សម្រាប់​ការ​ប្រកួត​​លើក​​ទី​ពីរ ព្រោះ​ក្នុង​ការ​ប្រកួត​នេះ ក្រុម​ខ្លះ​ប្រកួត​ពីរ​លើក ឬ​ក៏​លើស​ពី​នេះ។ ដូច្នេះ​ការ​បន្ថយ​ពេល​វេលា​ក្នុង​ការ​ប្រកួត​នេះ​ គឺ​ល្អបំផុត​សម្រាប់​កីឡាករ។
ទន្ទឹម​នេះ ​លោក Roland Bala តំណាង​ក្រុមហ៊ុន Cambodia Brewery Limited បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ​ក្នុង​កម្ម​វិធី​នេះចំណាត់ថ្នាក់​លេខ១ បានទទួល​មេដាយមាស និងប្រាក់​​រង្វាន់​ចំនួន​​​២.០០០​​ដុល្លារអាមេរិក លេខ២ ទទួល​បានមេដាយប្រាក់​ និង​ប្រាក់​រង្វាន់ចំនួន​ ១.០០០​ដុល្លារ​អា​មេរិក ចំណែក​លេខ៣ ទទួល​បាន​មេដាយសំរិទ្ធ និងប្រាក់​រង្វាន់ចំនួន​​ ៥០០​ដុល្លារ​អាមេ​រិក។
គួរ​បញ្ជាក់​ថា ឆ្លង​តាម​រយៈការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​​តាំង​ពី​ថ្ងៃ​បើក​ឆាក​ រហូត​ដល់​ថ្ងៃ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ ជើង​ឯក​ក្នុង​ព្រឹត្តិការណ៍ Futsal នេះ បាន​ទៅ​លើ​ក្រុម  ​ Ramar FC បន្ទាប់ពី​យកឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោ​ន ១ ទល់ ០ ទាំង​ប្រផិតប្រផើយ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។ ចំណាត់​ថ្នាក់​លេខ​២ បាន​ទៅលើ​ក្រុមភ្នំពេញ​ក្រោន និង​ចំណាត់​ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុម​ខ្មែរ Super Red បន្ទាប់​ពី​ឈ្នះ​ក្រុម Khmer Heart FC ​ដោយ​បាល់​ប៉េណាល់​ទី ៥ ទល់​៤ ក្នុង​វគ្គ​ផ្តាច់​ ​ព័្រត្រ​៕

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត