ណែនាំឲ្យស្គាល់គ្រូបង្វឹកដែលមានវ័យក្មេងជាងគេ​ និងវ័យចំណាស់ជាងគេ នៅលីគកំពូលកម្ពុជា ២០២០

មាស សុផាណារ៉ុង April 28, 2020


 

ភ្នំពេញ៖ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២០ បានដំណើរការបាន ៥សប្ដាហ៍រួចមកហើយ គ្រាដែលគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានកំណត់ក្រុមចំនួន ១៣ធ្វើការប្រកួតប្រជែង ដោយក្នុងនោះមានគ្រូសញ្ជាតិកម្ពុជា ៦រូប និងបរទេស ៧រូប ទាំងវ័យក្មេង និងវ័យចំណាស់ ចន្លោះពី ៣១ឆ្នាំ ដល់ ៧៣ឆ្នាំ កំពុងដឹកនាំក្លឹបទាំង ១៣នេះ។

លោក សុក វាសនា គ្រូបង្វឹនៃក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត បច្ចុប្បន្នមានវ័យ ៣៩ឆ្នាំ (១៣ មេសា ១៩៨១)

លោក Mohedano Segural Oriol គ្រូបង្វឹកនៃក្លឹបបាល់ទាត់អង្គរថាយហ្គឺរ​ បច្ចុប្បន្នមានវ័យ ៣៤ឆ្នាំ (០៨ កក្កដា ១៩៨៦)

លោក Koji Gyotoku ជាគ្រូបង្វឹកនៃក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ បច្ចុប្បន្នមានវ័យ ៥៥ឆ្នាំ (២៨ មករា ១៩៦៥)

លោក Im-Amhai Apisit គ្រូបង្វឹកនៃក្លឹបបឹងកេត បច្ចុប្បន្នមានវ័យ ៤៧ឆ្នាំ (៣០ មករា ១៩៧៣)

លោក មាស សំអឿន គ្រូបង្វឹកនៃក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា បច្ចុប្បន្នមានវ័យ ៥៣ឆ្នាំ (០៤ មីនា ១៩៦៧)

លោក Ekapob Potisia គ្រូបង្វឹកនៃក្លឹបបាល់ទាត់គីរីវង់សុខសែនជ័យ បច្ចុប្បន្នមានវ័យ ៤៦ឆ្នាំ (១៧ កញ្ញា ១៩៧៤)

លោក ទេព ឡុងរចនា គ្រូបង្វឹកនៃក្លឹបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បច្ចុប្បន្នមានវ័យ ៥៦ឆ្នាំ (១១ វិច្ឆិកា ១៩៦៤)

លោក មាស ចាន់ណា គ្រូបង្វឹកនៃក្លឹបបាល់ទាត់ណាហ្គាវើលដ៍ បច្ចុប្បន្នមានវ័យ ៤០ឆ្នាំ (០១ មករា ១៩៨០)

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកនៃក្លឹបបាល់ទាត់នគរបាលជាតិ បច្ចុប្បន្នមានវ័យ ៤៨ឆ្នាំ (០៧ វិច្ឆិកា ១៩៧២)

លោក Conor Nestor គ្រូបង្វឹកនៃក្លឹបព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នមានវ័យ ៣៦ឆ្នាំ (១៧ មេសា ១៩៨៤)

លោក ស៊ុំ វណ្ណា គ្រូបង្វឹកនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន បច្ចុប្បន្នមានវ័យ ៣៩ឆ្នាំ (១៤ មករា ១៩៨១)

លោក អ៊ុក សារ៉េត គ្រូបង្វឹកនៃក្លឹបបាល់ទាត់សូលទីឡូអង្គរ បច្ចុប្បន្នមានវ័យ ៧៣ឆ្នាំ (៣០ ឧសភា ១៩៤៧)

លោក Colum Curtis គ្រូបង្វឹកនៃក្លឹបវិសាខា បច្ចុប្បន្នមានវ័យ ៣១ឆ្នាំ (២១ តុលា ១៩៨៩)

មតិយោបល់