កែវ សុខផេង បង្ហាញខ្លួននៅរសៀលនេះបន្ទាប់ពីញាុំញីដោយរបួសជាច្រើនខែរួចមក

នូ មករា April 6, 2016


បន្ទាប់ពីអវត្តមានអស់រយៈពេលជាច្រើនខែដោយសារតែញាុំញីដោយរបួសរួចមក នៅរសៀលនេះកីឡាករឆ្នើមរបស់ក្លឹបភ្នំពេញក្រោនគឺ កែវ សុខផេង នឹងត្រូវបង្ហាញខ្លួននៅលើទីលាននៃកីឡដ្ឋានវេស្ទើននៅក្នុងការប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលក្រុមភ្នំពេញក្រោនត្រូវជួបជាមួយក្រុមវេស្ទើនក្នុងវគ្គប្រកួតជម្រុះពូល C ដែលនឹងចាប់ផ្តើមនៅវេលាម៉ោង ៣.៣០ នាទីរសៀលនេះហើយ។ វត្តមានរបស់គេគឺជាការចូលរួមដ៏សំខាន់ក្នុងការពង្រឹងទម្រង់លេងរបស់ក្លឹបជើងឯកនៃលីកកំពូលកម្ពុជាមួយនេះ បន្ទាប់ពីទទួលបាននូវលទ្ធផលមិនសូវជាគាប់ប្រសើរឡើយក្នុងការប្រកួតកម្មវិធីមិត្តហ្វូនខេមបូឌានលីក២០១៦ ខណៈដែលក្លឹបកំពុងតែត្រូវការភាពឈ្នះដើម្បីការពារតំណែងជើងឯករបស់ខ្លួននោះ៕

 

_MG_7462

 

អត្ថបទ និងរូបភាព៖ មករា

មតិយោបល់