សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសផ្អាកធ្វើមហាសន្និបាតប្រចាំឆ្នាំ បណ្ដោះអាសន្ន

មាស សុផាណារ៉ុង March 19, 2020


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសផ្អាករៀបចំមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងលើកទិសដៅការងារ ឆ្នាំ២០២០ ជាបណ្ដោះអាសន្នហើយ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺផ្លូវដង្ហើមថ្មី Covid-19 ជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។

តាមការជូនដំណឹងរបស់សហព័ន្ធ បានបញ្ជាក់ថា ដោយគោរពតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា មហាសន្និបាតលើកទី១៤ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលគ្រោងរៀបចំនាថ្ងៃទី៣០ ខែមីនា នៅសណ្ឋាគារ Garden City ត្រូវបានផ្អាកជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងថ្មី។

គួរដឹងថា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងធ្វើមហាសន្និបាតជារៀងរាល់ឆ្នាំ ដើម្បីបូកសរុបការងារ និងពិនិត្យវឌ្ឍនាភាពការងារ ក៏ដូចជាការដាក់ទិសដៅថ្មីៗ ក្នុងន័យជំរុញការអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ។ តែដោយសារស្ថានការណ៍បច្ចុប្បន្ន មិនសូវអំណោយផល ព្រោះការរាតត្បាត នៃវីរុស Covid-19 ទើបសហព័ន្ធសម្រេចផ្អាកណ្ដោះអាសន្ន៕

 

អត្ថបទ៖ បុត្រា

មតិយោបល់