ការប្រគំតន្ត្រីអបអរសាទរក្រុមជើងឯកម្ចាស់ពាន Tiger Street Football 2020 ធ្វើឲ្យកក្រើកក្រុងតាខ្មៅ

មាស សុផាណារ៉ុង March 13, 2020


 

កណ្ដាល៖ ការប្រគំតន្ត្រីយក្សរបស់ស្រាបៀរថៃហ្គ័រ ក្នុងឱកាសអបអរសាទរក្រុមជើងឯកម្ចាស់ពាន Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដែលប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី០៧-០៨ ខែមីនា ឆ្នាំ២០២០ បានធ្វើឲ្យកក្រើកក្រុងតាខ្មៅ នៅក្នុងបរិវេណទីធ្លាសួនច្បារច្រមុះជ្រូក មាត់ទន្លេក្រុងតាខ្មៅ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវត្តមានតារាចម្រៀងល្បីជាច្រើនរូប។

ការប្រគុំតន្ត្រីយក្សរយៈពេលពីររាត្រីជាប់គ្នា ពិតជាអស្ចារ្យណាស់នាំភាពសប្បាយរីករាយជូនបងប្អូនក្នុងក្រុងតាខ្មៅ ដោយមានចូលរួមសម្តែងពីសំណាក់តារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា៖ លោក ខេមរះ សិរីមន្ត អ្នកនាង ឪក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ កញ្ញា សុខ សីឡាលីន លោក ហ្សូណូ លោក ខាត់ ជែមស៏ លោក នីកូ លោក Step និងកញ្ញា ឈិន ម៉ានិច្ច។

ការប្រគំតន្រ្តីដ៏កក្រើកពិសេសនេះ ដែលរៀបចំផ្តាច់មុខដោយស្រាបៀរថៃហ្គ័រ (CBL)។ ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០ មេដាយផ្នែករសជាតិ និងគុណភាព។

ពិសាដោយការទទួលខុសត្រូវ៕

 

អត្ថបទពាណិជ្ជកម្ម! 

មតិយោបល់