Tiger Street Football នឹងធ្វើពិធីអបអរសាទរក្រុមម្ចាស់ជើងឯក នៅក្រុងតាខ្មៅ

មាស សុផាណារ៉ុង March 5, 2020


 

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី០៧-០៨ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ស្រាបៀរថៃហ្គ័រ (CBL) នឹងរៀបចំការប្រគំតន្រ្តីដ៏ធំសម្បើមរបស់ Tiger Street Football 2020 រួមជាមួយកម្មវិធីសប្បាយជាច្រើនទៀតយ៉ាងកក្រើក និងកាន់តែពិសេសអស្ចារ្យ នៅក្នុងបរិវេណទីធ្លាសួនច្បារច្រមុះជ្រូក មាត់ទន្លេក្រុងតាខ្មៅ ដើម្បីអបអរសាទរក្រុមជើងឯកម្ចាស់ពាន Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន។

កម្មវិធីពិសេសនេះនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស ចាប់ពីម៉ោង ៨ យប់រហូតដល់ចប់កម្មវិធី ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូបដើម្បីផ្តល់ការកម្សាន្តសប្បាយរីករាយជូនទស្សនិកជនមានដូចជា លោក ខេមរះ សិរីមន្ត អ្នកនាង ឪក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ កញ្ញា សុខ សីឡាលីន លោក ហ្សូណូ លោក ខាត់ ជែមស៏ លោក នីកូ លោក Step និងកញ្ញា ឈិន ម៉ានិច្ច។

ការប្រគំតន្រ្តីដ៏កក្រើកពិសេសរបស់ Tiger Street Football 2020 ដែលរៀបចំផ្តាច់មុខដោយស្រាបៀរថៃហ្គ័រ (CBL)។ ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០ មេដាយផ្នែករសជាតិ និងគុណភាព។

ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់