ពានរង្វាន់សម្តេចតេជោ (ថ្នាក់ខេត្ត) រកឃើញ ៤ក្រុមធានាកៅអី ១០០ភាគរយវគ្គ ៨ក្រុមចុងក្រោយ

មាស សុផាណារ៉ុង March 5, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ( ថ្នាក់ខេត្ត ) វគ្គជម្រុះក្នុងពូល ដែលបានចាប់ផ្ដើមតាំងពីដើមខែកុម្ភៈ បានឈានទៅរកឃើញក្រុមចំនួន ៣ដែលបានធានាកៅអី ១០០ភាគរយក្នុងការឡើងទៅវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញ ៤សប្ដាហ៍រួចមក។

យោងតាមលទ្ធផលក្រុមទាំង ៣ដែលធានាកៅអី ១០០ភាគរយ ទោះប្រកួតចុងក្រោយ ឬលទ្ធផលរបស់គូប្រកួតរួមពូលប្រែប្រួលយ៉ាងណាក៏ដោយ ក៏ទាំង ៤ក្រុមនេះ នៅតែមានឱកាសឡើងទៅវគ្គ ៨ក្រុមចុងក្រោយ រួមមាន ខេត្តសៀមរាប ( ពូល ខ ) ខេត្តកំពង់ស្ពឺ ( ពូល ឃ ) និងខេត្តកែប ( ពូល ង ) ដែលបច្ចុប្បន្នកំពុងឈរនៅកំពូលតារាង ស្របពេលដែលខេត្តត្បូងឃ្មុំ ( ពូល គ ) អាចឡើងក្នុងនាមជាក្រុមកំពូលតារាង ឬក៏ជាក្រុមលេខ ២ល្អ។

  • ពូល ‘ក’

ពូល ‘ក’ ដែលរួមមាន ពោធិ៍សាត់, បាត់ដំបង, កំពង់ឆ្នាំង និងបន្ទាយមានជ័យ កំពុងប្រទាញប្រទង់ពិន្ទុគ្នាខ្លាំង ដែលត្រូវកំណត់នៅប្រកួតចុងក្រោយ និងលើកលែងតែបន្ទាយមានជ័យ ដែលអស់ឱកាស ដ្បិតស្របពេល ពោធិ៍សាត់, បាត់ដំបង, កំពង់ឆ្នាំង​ ដែលនៅមានឱកាសសុទ្ធតែអាចមានភាគរយឡើងវគ្គបន្ត។

ពូល​ ‘ក’ នេះនឹងមាន ១ក្រុមទទួលបានកៅអីឡើងវគ្គបន្ត ផងដែរក្នុងនាមជាក្រុមលេខ២ ល្អ ដ្បិតប្រកួតចុងក្រោយអាចនឹងក្រុមមានលទ្ធផល ប្រមូលបានលើសពី ៩ពិន្ទុ។

ចំ

ក្រុម

ប្រកួត

ឈ្នះ

ស្មើ

ចាញ់

ទាត់ចូលគេ

គេទាត់ចូល

គ្រាប់ចំណេញ

ពិន្ទុ

ពោធិ៍សាត់

១២

បាត់ដំបង

១០

កំពង់ឆ្នាំង

១០

បន្ទាយមានជ័យ

១៧

១២

  • ពូល ‘ខ’

ពូល ‘ខ’ ខេត្តសៀមរាប បានធានាកៅអីឡើងវគ្គ ៨ក្រុមចុងក្រោយ ១០០ភាគរយហើយ បើទោះបីប្រកួតបិទពូល រវាង កំពង់ធំ ជាមួយ ព្រះវិហារ មានលទ្ធផលឈ្នះចាញ់ យ៉ាងណាក៏ដោយ ក៏មិនអាចតាមស្មើពិន្ទុ ខេត្តសៀមរាប បានឡើយ។ ចំពោះឱកាសក្រុមលេខ ២ល្អ ក្នុងពូលនេះ ក៏មានតិចតួចដូចគ្នា។

ចំ

ក្រុម

ប្រកួត

ឈ្នះ

ស្មើ

ចាញ់

ទាត់ចូលគេ

គេទាត់ចូល

គ្រាប់ចំណេញ

ពិន្ទុ

សៀមរាប

កំពង់ធំ

ព្រះវិហារ

  • ពូល ‘គ’

ពូល ‘គ’ ឯណោះវិញ ត្បូងឃ្មុំ ដែលអស់ការប្រកួតកំពុងឈរនៅកំពូលតារាងនៅមានទាន់ប្រាកដកៅអី ១០០ភាគរយនៅឡើយទេ ដ្បិតបើយោងតាមពិន្ទុ ព្រៃវែង ដែលនៅសល់មួយប្រកួតក្នុងដៃ អាចនឹងមានឱកាសឡើងមកកំពូលតារាងវិញ បើសិនជាយកឈ្នះរតនគីរី ជាមួយគ្រាប់បាល់លើសពី ២គ្រាប់។

យ៉ាងណាមិញ ត្បូងឃ្មុំ អាចនឹងមានឱកាសឡើងវគ្គបន្តផងដែរ ក្នុងនាមជាក្រុមលេខ២ ល្អ ដែលមានដល់ទៅ ៨ពិន្ទុ។

ចំ

ក្រុម

ប្រកួត

ឈ្នះ

ស្មើ

ចាញ់

ទាត់ចូលគេ

គេទាត់ចូល

គ្រាប់ចំណេញ

ពិន្ទុ

ត្បូងឃ្មុំ

ព្រៃវែង

រតនគីរី

១០

  • ពូល ‘ឃ’

ពូល ‘ឃ’ ក៏មិនខុសពីពូល ‘ខ’ ដូចគ្នា ដោយខេត្តកំពង់ស្ពឹ បានធានាកៅអីឡើងវគ្គ ៨ក្រុមចុងក្រោយ ១០០ភាគរយហើយ បើទោះបីប្រកួតបិទពូល រវាងកណ្ដាល ជាមួយ តាកែវ មានលទ្ធផលឈ្នះចាញ់ យ៉ាងណាក៏ដោយ ក៏មិនអាចតាមស្មើពិន្ទុ ខេត្តកំពង់ស្ពឺ បានឡើយ។ ចំពោះឱកាសក្រុមលេខ ២ល្អ ក្នុងពូលនេះ ក៏មានតិចតួចដូចគ្នា។

ចំ

ក្រុម

ប្រកួត

ឈ្នះ

ស្មើ

ចាញ់

ទាត់ចូលគេ

គេទាត់ចូល

គ្រាប់ចំណេញ

ពិន្ទុ

កំពង់ស្ពឺ

កណ្ដាល

តាកែវ

  • ពូល ‘ង’

ពូល ‘ង’ ក៏មានស្ថានភាពស្រដៀងពូល ‘ក’ ដែលរួមមាន កែប, កោះកុង, កំពត និងព្រះសីហនុ កំពុងប្រទាញប្រទង់ពិន្ទុគ្នាខ្លាំង ដែលត្រូវកំណត់នៅប្រកួតចុងក្រោយ និងលើកលែងតែខេត្តកែប ដែលបានកៅអីឡើងវគ្គ៨ក្រុមចុងក្រោយ ១០០ភាគរយ ខណៈដែល កោះកុង, កំពត និងព្រះសីហនុ​ ដែលនៅមានឱកាសសុទ្ធតែអាចមានភាគរយឡើងវគ្គបន្តនាមជាក្រុមលេខ២ ល្អ ដ្បិតប្រកួតចុងក្រោយអាចនឹងក្រុមមានលទ្ធផល ប្រមូលបានលើសពី ៨ពិន្ទុ។

ចំ

ក្រុម

ប្រកួត

ឈ្នះ

ស្មើ

ចាញ់

ទាត់ចូលគេ

គេទាត់ចូល

គ្រាប់ចំណេញ

ពិន្ទុ

កែប

១៤

១១

១០

កោះកុង

១០

១១

ព្រះសីហនុ

១១

កំពត

១២

សូម​បញ្ជាក់​ផង​ដែរ​ថា វគ្គ​ជម្រុះ​ថ្នាក់​ខេត្ត​នេះ បាន​ចាប់​ផ្ដើម​តាំងពី​ថ្ងៃទី​០៤ ខែកុម្ភៈ ហើយ​ធ្វើ​ការប្រកួត​រៀងរាល់ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ ប្រកួត​ចំនួន​២​ជើង រហូតដល់​ថ្ងៃទី​១១ ខែមីនា សប្ដាហ៍​ក្រោយ​នឹង​បញ្ចប់​វគ្គ​ជម្រុះ​ក្នុង​ពូ​លទាំងស្រុង។

បញ្ជាក់​ជាថ្មី​ថា ក្រុម​លេខ​១ ប្រចាំ​ពូ​ល​ទាំង​៥ នឹង​បាន​កៅអី​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ បូក​នឹង​ក្រុម​លេខ ២​ល្អ ចំនួន ៣​ក្រុម​បន្ថែមទៀត ហើយនឹង​ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី​០៧ ខែមេសា រហូតដល់​ថ្ងៃទី​២០ ខែឧសភា ដែលជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ វគ្គ​ថ្នាក់​ខេត្ត​។

តាម​គម្រោង​ដែល​បានរៀបចំ​ដោយ​គណៈកម្មការ​រៀបចំ​ការប្រកួត ៣​ក្រុម ដែល​ទទួលបាន​ចំណាត់ថ្នាក់​ពី​លេខ​១ ដល់​លេខ​៤ នឹង​ទទួលបាន​កៅអី​ឡើងទៅ​ប្រកួត​វគ្គ​ថ្នាក់ជាតិ ជាមួយ​ក្រុម​ចំនួន ១២​ផ្សេងទៀត ( យុវជនបាទីដកខ្លួន ) ដែល​អង្គុយ​រង់ចាំ​រួចជាស្រេច ដែលជា​សមាជិក នៃ​លី​គ​កំពូល​កម្ពុជា ប្រកួត​ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ​៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ ណារ៉ុង

មតិយោបល់