Keisuke Honda អាចចូលប្រកួតជាមួយក្លឹបថ្មី Botafogo បាននៅចុងសប្ដាហ៍នេះ បន្ទាប់ពីសម្រួលបញ្ហាដូរដោះរួចរាល់

មាស សុផាណារ៉ុង March 4, 2020


 

ប្រេស៊ីល៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda គ្រោងនឹងមានឱកាសបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបថ្មីរបស់ខ្លួន នៅប្រេស៊ីល Botafogo នាចុងសប្តាហ៍នេះបន្ទាប់ពីបានដោះស្រាយបញ្ហានៃការដោះដូរចុងក្រោយរួចរាល់ នៃការផ្ទេរទៅកាន់ក្លឹបមានមូលដ្ឋាននៅទីក្រុង Rio de Janeiro មួយនេះ។

យោងតាមសារព័ត៌មាន xinhuanet.com បានសរសេរថាសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល បានចុះឈ្មោះ លោក Honda ជាផ្លូវការកាលពីថ្ងៃអង្គារ ដោយទទួលបាន លិខិតនៃការផ្ទេរកីឡាករជាអន្តរជាតិ ( ITC ) របស់កីឡាករវ័យ ៣៣ឆ្នាំរូបនេះ សម្រាប់ការផ្ទេរពីក្រុមចុងក្រោយរបស់លោក នៃលីគកំពូលហូឡង់ Vitesse។

Honda បានចូលរួមជាមួយ ក្លឹប Botafogo ដោយគ្មានតម្លៃខ្លួនកាលពីខែមុន បន្ទាប់ពីយល់ព្រមលើកិច្ចសន្យារយៈពេល ១១ខែ ជាមួយនឹងជម្រើសចាកចេញ បន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ( 2020 Tokyo Olympics ) នៅខែសីហា ប៉ុន្តែចាប់តាំងពីចូលរួមមកនៅមិនទាន់មានឱកាសបង្ហាញខ្លួនជាមួយក្រុមនៅឡើយទេ។

បញ្ជាក់ថា លោកបានចែកផ្លូវជាមួយ Vitesse កាលពីខែធ្នូ បន្ទាប់ពីបង្ហាញខ្លួនបានចំនួន ៤ប្រកួតជាមួយក្លឹបនៅលីគកំពូលហូឡង់ ( Eredivisie ) ។

Keisuke Honda ត្រូវបានគេរំពឹងថានឹងមានឈ្មោះនៅក្នុងក្រុមនៃថ្ងៃប្រកួតរបស់ Botafogo សម្រាប់ការប្រកួតពានរង្វាន់ Copa do Brasil ( ជាពានកម្រិតទី២ ប្រចាំប្រទេសប្រេស៊ីល ) ជាមួយក្លឹប Flamengo នៅឯកីឡដ្ឋាន Maracana នាថ្ងៃសៅរ៍ បន្ទាប់បាននេះបានចាប់ផ្ដើមតាំងពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ គ្រាដែលលោកបានចូលរួមជាមួយ Botafogo៕

 

ប្រភព៖ xinhuanet.com

អត្ថបទ៖ ណារ៉ុង

មតិយោបល់