AFC ជាមួយ FIFA នឹងពិភាក្សាសម្រេចអំពីស្ថានភាពការប្រកួតជម្រុះ World Cup 2020 ក្រោយការរីករាលដាល វីរុស COVID-19

មាស សុផាណារ៉ុង March 4, 2020


 

អាស៊ី៖ មន្ត្រីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នឹងជួបជាមួយ FIFA នៅសប្តាហ៍នេះ ដើម្បីពិភាក្សាពីស្ថានភាពនៃព្រឹត្តិការណ៍ជម្រុះបាល់ទាត់ពិភពលោក ( FIFA World Cup Qatar 2022 ) និងជើងឯកទ្វីបអាស៊ី (  AFC Asian Cup China 2023 ) វគ្គជម្រុះ ប្រកួតចុងក្រោយ សម្រាប់ពូលទាំង១០ ដែលគ្រោងធ្វើនៅខែចុងមីនា និងដើមខែមិថុនា ២០២០។

យោងតាមការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ដោយសារមានការព្រួយបារម្ភអំពីសុខភាពកាន់តែខ្ពស់ និងរឹតបន្តឹងការធ្វើដំណើរ ជុំវិញការរីករាលដាលនៃវីរុស COVID-19, សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បាននឹងកំពុងសកម្មក្នុងការដោះស្រាយស្ថានការណ៍ដែលមិនធ្លាប់មានពីមុនមក។

នាពេលបច្ចុប្បន្ននេះ ក្រុមជម្រើសជាតិដែលមានចំនួនកាន់តែច្រើនមិនអាចចូលរួមការប្រកួត ឬធ្វើដំណើរទៅកន្លែងប្រកួតបាន ដូច្នេះ AFC នឹងជួបជាមួយ FIFA និងបន្ទាប់មកប្រទេសនៅតំបន់ខាងលិច។

បន្ទាប់ពីការប្រជុំទាំងនោះដែលនឹងត្រូវធ្វើឡើងនៅសប្តាហ៍នេះ FIFA និង AFC នឹងប្រកាសកម្មវិធីប្រកួត សម្រាប់ការប្រកួតជម្រុះព្រឹត្តិការណ៍ពីខាងលើដែលនៅសេសសល់ សម្រាប់ប្រកួតទី៧, ៨, ៩ និង១០។ ការប្រជុំកំណត់ពេលវេលាបន្ថែមទៀតក៏នឹងត្រូវរៀបចំឡើងសម្រាប់ព្រឹត្តិការណ៍ AFC Cup នៅតំបន់ខាងលិចនិងតំបន់អាស៊ានផងដែរ។

ការណ៍នេះ ក៏អាចត្រូវផ្អាកដល់ការប្រកួតរបស់ ក្រុមជម្រើសជាតិកម្ពុជា ក្នុងពូល C ដែលនៅសេសសល់ ៣ប្រកួត ផងដែរ រួមមាន៖

  • ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០៖ បារ៉ែន ប្រកួតជាមួយ កម្ពុជា
  • ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០៖ កម្ពុជា ប្រកួតជាមួយ អ៊ីរ៉ង់
  • ថ្ងៃទី០៤​ ខែមិថុនា ឆ្នាំ២០២០៖ អ៊ីរ៉ាក់ ប្រកួតជាមួយ កម្ពុជា

ដូច្នេះ ការសម្រេចចិត្តចុងក្រោយរវាង សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) ជាមួយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) ទំនងជាប្រកាសនៅអំឡុងសប្ដាហ៍នេះ៕

 

អត្ថបទ៖​ ណារ៉ុង

មតិយោបល់