តំណាងក្រុមបាល់ទាត់ សសយក.កំចាយមារ បញ្ជាក់មូលហេតុនៃការក្លាយជើងឯក Tiger Street Football 2020

មាស សុផាណារ៉ុង March 3, 2020


 

ភ្នំពេញ៖ ជើងឯក Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសដែលមានប្រាក់រង្វាន់លើកទឹកចិត្តរហូតដល់ទៅ ១,៥០០០ដុល្លារអាមេរិក ត្រូវបានរកឃើញ នាល្ងាចថ្ងៃអាទិត្យទី០១ ខែមីនា បន្ទាប់ពីក្រុមខ្លាំង សសយក.កំចាយមារ បានប្រកួតយកឈ្នះក្រុមបាល់ទាត់ VANDASAK ដោយលទ្ធផល ១ទល់០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

មុនឈានទៅគ្រងដំណែងជើងឯកទូទាំងប្រទេសជាមួយរង្វាន់ ១,៥០០០ដុល្លារអាមេរិកនេះ ក្រុម សសយក កំចាយមារ បានប្រកួតយកឈ្នះក្រុមបាល់ទាត់ Poipet United ដោយលទ្ធផល ៤ទល់១ នៅវគ្គ ៨ក្រុមចុងក្រោយឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយវគ្គកណ្តាលផ្តាច់ព្រ័ត្រប្រជែងយកឈ្នះក្រុម Rolling United ដោយលទ្ធផល ៣ទល់២ ឈានឡើងទៅប្រជែងដណ្តើមតំណែងជើងឯកជាមួយក្រុមបាល់ទាត់ VANDASAK ដោយយកឈ្នះក្រុមបាល់ទាត់ VANDASAK ជាមួយការប្រកួតយ៉ាងតានតឹងបំផុតក្នុងលទ្ធផល ១ទល់០ ក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស Tiger Street Football 2020។

តំណាងក្រុមបាល់ទាត់ សសយក.កំចាយមារ បានបញ្ជាក់ថា ការដណ្តើមបានតំណាងជើងឯកទូទាំងប្រទេសលើកទី១ នេះ បានកើតឡើងដោយសារតែក្រុមលេងជាមួយគ្នាដោយការរួបរួមសាមគ្គីភាព មិត្តភាពនៅក្នុងក្រុមបានល្អ ដូច្នោះហើយ ពីមួយវគ្គទៅមួយវគ្គចេះតែទទួលបានជោគជ័យរហូតក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស។ លោក ប្តេជ្ញាថា Tiger Street Football រដូវកាលក្រោយ នឹងដណ្តើមបានជើងឯកម្តងទៀត។

ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 បានដំណើរការប្រកួតអស់រយៈពេល២ខែ ចែកចេញជា៨មណ្ឌល ក្នុងនោះមណ្ឌលតាមបណ្តាលខេត្តមានចំនួន៧ និងនៅរាជធានីភ្នំពេញចំនួន១មណ្ឌល ដែលសម្រាំងក្រុមខ្លាំងចេញពី៨មណ្ឌលនោះ មានចំនួន ៦៤ក្រុមចូលរួមការប្រជែងវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដោយលទ្ធផលក្រុមជើងឯកបានទៅលើក្រុមបាល់ទាត់ សសយក កំចាយមារ ទទួលបានរង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនស្របៀរ Tiger (CBL) ចំនួន១៥០០០ដុល្លារអាមេរិក ក្រុមជើងឯករងក្រុមបាល់ទាត់ VANDASAK ទទួលបានរង្វាន់ ៥០០០ដុល្លារអាមេរិក ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់ Rolling United ទទួលបានរង្វាន់២៥០០ដុល្លារអាមេរិក និងក្រុមចំណាត់ក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ទទួលបានរង្វាន់១០០០ដុល្លារអាមេរិក។

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់