Rio Ferdinand កោតសរសើរ និងជូនពរកីឡាករទាំងអស់ក្នុងវគ្គផ្តាច់ព្រ័ត្រ Tiger Street Football​ 2020

នូ មករា March 1, 2020


ភ្នំពេញ៖ ក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នានៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football បាននាំមកជាថ្មីម្តងទៀតនូវសកម្មភាពប្រកួតដ៏ស្វិតស្វាញខ្លាំងក្លានៅលើទីលានកីឡាហ្វូតសាលដ៏ល្បីល្បាញសម្រាប់ឆ្នាំ២០២០នេះនៅក្នុងខេត្តក្រុងចំនួន ៨ ទូទាំងព្រះរាជាណាចក្រកម្ពុជាដែលមានជាង ៦៧៧ ក្រុមនិងកីឡាករជាង ៤៧៣៩ នាក់ចូលរួមប្រកួតគាំទ្រយ៉ាងច្រើន។

ព្រឹត្តិការណ៍ Tiger Street Football កាន់តែធំនិងអស្ចារ្យដែលទទួលបានការពេញនិយមនៅតំបន់អាស៊ីអាគ្នេយ៍រួមមានប្រទេសកម្ពុជា វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ នេះជាទីលានមួយដែលផ្តល់ឱកាសសម្រាប់យុវជនដែលមានទេពកោសល្យក្នុងស្រុកដើម្បីបញ្ចេញសមត្ថភាព ជំនាញ និងសេចក្តីក្លាហានរបស់ខ្លួនដើម្បីសម្រេចនូវមហិច្ឆិតា និងក្តីសុបិន្តរបស់ខ្លួន។ មានក្រុមកីឡាកឆ្នើមចំនួន ៦៤ ក្រុមចូលរួមប្រកួតប្រជែងមកដណ្តើមពានរង្វាន់ក្នុងវគ្គផ្តាច់ព្រ័ត្រ។ កាន់តែអស្ចារ្យនោះ គឺការប្រកួតផ្ទាល់រវាងក្រុមជើងឯកTiger Street Football ឆ្នាំ ២០២០ និងកីឡាករបាល់ទាត់ថ្នាក់ជាតិជាមួយតារាសម្តែងដ៏ល្បីរួមគ្នាជាក្រុមដោយមានការលេងហ្គេមបាល់ទាត់សប្បាយៗជាច្រើនដើម្បីទទួលបានសំភារកីឡាស្អាតៗ មានការបោះពុម្ពឈ្មោះលើអាវកីឡាយកភ្លាមៗ និងការផ្តល់ជូនបទពិសោធន៍ដ៏អស្ចារ្យក្នុងក្លឹបទឹកកក Tiger Crystal Igloo មានគំនូរសិល្បៈគូរភ្លាមៗនៅបាល់ ជាពិសេសមានកាន់តែក៏ក្រើកគឺមានការប្រគំតន្ត្រីរយៈពេល ៣ថ្ងៃដែលចូលរួមដោយកំពូលតារាល្បីៗជាច្រើនរូបចាប់ពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០។

ព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ២០២០ ក៏មានការគាំទ្រពីវីរៈបុរសបាល់ទាត់របស់ប្រទេសអង់គ្លេសគឺ លោក Rio Ferdinand ដែលបំពេញតួនាទីជាអ្នកតំណាងផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ហើយលោកត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់ដែលបានឈ្នះពានរង្វាន់ជាច្រើន និងជាខ្សែការពារដ៏ឆ្នើមផងដែរ។

លោក Rio Ferdinand នឹងចូលទស្សនាវគ្គផ្តាច់ព្រ័ត្រនេះតាមអនឡាញលោកមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលខ្ញុំមិនអាចចូលរួមផ្ទាល់ជាមួយអ្នកទាំងអស់គ្នានាចុងសប្តាហ៍នេះក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Tiger Street Football។ ដោយសារមានការរីករាលដាលនូវមេរោគកូរ៉ូណាថ្មីទូទាំងពិភពលោក ខ្ញុំបានសម្រេចចិត្តជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសក្រៅ។ ខ្ញុំទន្ទឹងរង់ចាំមកទស្សនាប្រទេសកម្ពុជាជាលើកដំបូងសម្រាប់រូបខ្ញុំក្នុងថ្ងៃណាមួយ និងចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយខ្ញុំសូមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងសុំការអធ្យាស្រ័យ និងការយោគយល់ពីបងប្អួនទាំងអស់ដែលចូលរួមក្នុងកម្មវិធីនេះ។ ខ្ញុំសូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនមិត្តអ្នកគាំទ្រទាំងអស់នៅកម្ពុជា ដែលបន្តគាំទ្ររូបខ្ញុំនិងការយោគយល់របស់អ្នក ខ្ញុំសូមកោតសរសើរ និងសូមជូនពរកីឡាករទាំងអស់មានសំណាងល្អក្នុងការប្រកួតខាងមុខនេះ។ ខ្ញុំទន្ទឹងរង់ចាំទស្សនាកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនេះនៅលើទំព័រហ្វេសប៊ុករបស់ស្រាបៀរថៃហ្គ័រ ហើយសង្ឃឹមថានឹងមានឱកាសម្តងទៀតមកទស្សនាប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះដោយមានការគាំទ្រពីស្រាបៀរថៃហ្គ័រ។”


លោក Rio Ferdinand នឹងមានវត្តមានគាំទ្រការប្រកួតនេះពីចម្ងាយតាមអនឡាញដើម្បីបង្ហាញសេចក្តីសាទរគាំទ្រកីឡាករបាល់ទាត់ និងបង្ហាញពីការប្តេជ្ញាចិត្តមោះមុតរបស់ខ្លួនចំពោះព្រឹត្តិការណ៍ Tiger Street Football ជាទីលានមួយសម្រាប់ពួកគេបញ្ចេញសមត្ថភាព និងការតាំងចិត្តដ៏មោះមុតក្នុងការសម្រេចនូវមហិច្ឆិតា និងក្តីស្រមៃរបស់ខ្លួន។ លោកនឹងចូលរួមក្នុងការធ្វើវីដេអូដែលបង្ហាញសារគាំទ្រដល់ក្រុមកីឡាករចំនួន ៦៤ ក្រុមចុងក្រោយដែលបានឈានទៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមយកកៅអីជាក្រុមកំពូលឈ្នះពានជើងឯក និងអបអរសាទររដូវកាលឆ្នាំដ៏អស្ចារ្យមួយទៀតសម្រាប់ព្រឹត្តិការណ៍ Tiger Street Football ប្រចាំឆ្នាំ។
(ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ ២០២០ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH)

នាំមកជូនដោយ៖ Tiger ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់