តើក្រុមខ្លាំងមួយណាដែលនឹងក្លាយជាជើងឯក Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រ?

នូ មករា March 1, 2020


ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យរៀបចំដោយក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដែលដំណើរប្រកួតជម្រុះតាមមណ្ឌលតាមខេត្ត និងរាជធានីភ្នំពេញអស់រយៈពេលជិត២ខែមកហើយនោះ បន្ទាប់ពីសម្រាំងបានក្រុមខ្លាំងចំនួន៦៤ក្រុម បានបើកដំណើរការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសហើយកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ក្រុមខ្លាំងទាំង៦៤ក្រុមនេះនឹងសម្រាំងយកតែ៤ក្រុមប៉ុណ្ណោះ ដែលទទួលបានប្រាក់រង្វាន់ធំនៃ Tiger Street Football 2020 ដោយក្រុមជើងឯកទទួលបាន១៥០០០ដុល្លារ ក្រុមជើងឯករងទទួលបានប្រាក់រង្វាន់៥០០០ដុល្លារ ចំណាត់លេខ៣ទទួលបានប្រាក់រង្វាន់២៥០០ដុល្លារ និងចំណាត់ថ្នាក់លេខ៤ទទួលបានប្រាក់រង្វាន់១០០០ដុល្លារ។

នៅក្នុងពិធីបើកការប្រកួត តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានបញ្ជាក់ថា នេះជាលើកទី៨ហើយដែល Tiger Street Football បាននាំមកនូវព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យជូនព្រះរាជាណាចក្រកម្ពុជាដើម្បីផ្តល់ឱកាសជូនកីឡាករដែលស្រលាញ់បាល់ទាត់នៅទូទាំងប្រទេស បានចូលរួមប្រកួតប្រជែងបញ្ចេញនូវសមត្ថភាពដែលខ្លួនបានខិតខំហ្វឹកហាត់កន្លងមកនៅលើទីលានបាល់ទាត់កម្រឹតស្តង់ដាឈានទៅសម្រេចក្តីស្រមៃជាមួយបាល់ទាត់ដើម្បីអភិវឌ្ឍប្រែក្លាយជាកីឡាករអាជីពដ៏ល្បីប្រចាំកម្ពុជានៅពេលខាងមុខ។


ទន្ទឹមជាមួយគ្នានោះដែរ តំណាងក្រុមហ៊ុនរូបនេះបានអំពាវនាវឲ្យកីឡាករគ្រប់ក្រុមទាំងអស់ប្រកួតប្រជែងដោយគោរពនៅក្រមសីលធម៌ចេះអត់ឱនអាធ្យាស្រ័យគ្នា រក្សានៅចំណងមិត្តភាពសាមគ្គីភាព។


ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនេះមាន៦៤ក្រុមដោយ៥២ក្រុមសម្រាំងពីមណ្ឌលចំនួន៧តាមបណ្តាខេត្ត និង១២ក្រុមទៀតសម្រាំងចេញពីមណ្ឌលរាជធានីភ្នំពេញដែលជាមណ្ឌលទី៨ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.

នាំមកជូនដោយ៖ Tiger ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់