ក្រុមខ្លាំង OV Mal FC ឈ្នះជើងឯក Tiger Street Football 2020 មណ្ឌលភ្នំពេញ

នូ មករា February 29, 2020


ភ្នំពេញ៖ ក្រុមខ្លាំង OV Mal FC បានឈ្នះជើងឯកពានរង្វាន់ Tiger Street Football 2020 មណ្ឌលភ្នំពេញ ក្រោយផ្តួលក្រុម Downtown FC នៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផលប្រផិតប្រផើយ៣ទល់២ រួចមក។ ចំណែកឯក្រុមទទួលបានចំណាត់ថ្នាក់លេខ៣ គឺក្រុម 3G FC ក្រោយពីឈ្នះក្រុម VANDASAK ក្នុងលទ្ធផល៥ទល់៣។

កីឡាករ លោក ញាឹកថា លីដា ប្រធានក្រុមបាល់ទាត់ OV Mal FC បានលើកឡើងថា សម្រាប់មណ្ឌលរាជធានីភ្នំពេញនេះ ចាប់តាំងពីក្រុមខ្លួនបានចូលរួមមកគិតទាំងក្នុងឆ្នាំ២០២០នេះ ជាការឈ្នះជើងឯកប្រចាំមណ្ឌលភ្នំពេញជាលើកទី៣ ដែលលើកទី១ក្នុងឆ្នាំ២០១៥ និងលើកទី២ក្នុងឆ្នាំ២០១៦។ ប្រធានក្រុមរូបនេះ បង្ហាញអារម្មណ៍រីករាយជាខ្លាំងដែលក្រុមរបស់ខ្លួនបានឈ្នះបានតំណែងជើងឯកប្រចាំមណ្ឌលបន្ទាប់ពីបាត់ឱកាសគ្រងតំណែងជើងឯកចំនួន២ឆ្នាំកន្លងមក។

ជាមួយគ្នានេះ កីឡាករ លោក ញឹកថា លីដា បានអះអាងថា ការឈានដល់ក្រសោបតំណែងជើងឯកប្រចាំមណ្ឌលភ្នំពេញជាថ្មីបានដោយសារតែក្រុមសាមគ្គីគ្នាលេងដោយភាពស៊ីសង្វាក់គ្នា។ ក្នុងនាមប្រធានក្រុម លោកបានប្តេជ្ញាចិត្តរក្សាសាមគ្គីភាពក្នុងក្រុមឲ្យបានល្អឈានទៅដណ្តើមបានតំណែងជើងឯកវគ្គផ្តាច់ព្រ័ត្រ Tiger Street Football 2020 និងទឹកប្រាក់១៥០០០ដុល្លារជាបន្តទៀត។ សូមបញ្ជាក់ថា សម្រាប់ប្រាក់រង្វាន់ក្រុមលេខ១ បាន១៥០០ដុល្លារ ក្រុមលេខ២ ទទួលបាន១០០០ដុល្លារ ក្រុមលេខ៣ទទួលបាន៥០០ដុល្លារ និងក្រុមលេខ៤ទទួលបាន២០០ដុល្លារ។

ចំពោះ មណ្ឌលភ្នំពេញនេះនឹងមានក្រុមដល់ទៅ១២ ដើម្បីលេងវគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេសដែលមានចំនួនសរុប៦៤ក្រុមដោយការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃ២៩ ខែកុម្ភៈ ចាប់ពីម៉ោង៨ព្រឹកនេះតទៅរហូតដល់ល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ទើបស្វែងរកឃើញជើងឯកទូទាំងប្រទេសបានដែលមានប្រាក់រង្វាន់សរុបរហូតដល់៥ម៉ឺនដុល្លារ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.


នាំមកជូនដោយ Tiger ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់