ក្រុមខ្លាំងទាំង ៨ នៃព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលតាកែវឆ្នាំនេះ

នូ មករា February 24, 2020


ខេត្តតាកែវ៖ ព្រឹត្តិការណ៍បាលទាត់ Tiger Street Football 2020 មណ្ឌលតាកែវដែលជាមណ្ឌលទី៧ និងជាមណ្ឌលចុងក្រោយនោះបានឆ្លងកាត់ការប្រកួតជាបន្តបន្ទាប់កាលពីថ្ងៃទី២៣ ខែកុម្ភៈម្សិលមិញនេះ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ ទម្រាំសម្រាំងរកឃើញ៨ក្រុមខ្លាំងដែលត្រូវប្រកួតប្រជែងបន្តដើម្បីដណ្តើមកៅអីឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រគ្រងតំណែងជើងឯកប្រចាំមណ្ឌលនិងឈ្នះកៅអីឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញជាមួយបណ្តាខេត្តផ្សេងៗដែលធ្វើការប្រកួតជម្រុះកន្លងមកនោះ គឺពិតជាប្រព្រឹត្តទៅដោយភាពស្វិតស្វាញ និងប្រកួតប្រជែងខ្ពស់។

សូមបញ្ជាក់ថា ៨ក្រុមដែលបន្តឈ្នះរួមមានក្រុម SK.Club, ក្រុម City Bird (A), ក្រុមបងប្អូនអ្នកលឿង, ក្រុម SC Club, ក្រុមឥន្រ្ទីគីរីវង់, ក្រុមសាលាគរុកោសល្យនិងវិក្រិតការខេត្តតាកែវ (ក្រុមB), ក្រុមស្នងការដ្ឋាននគរបាលខេត្ត C និងក្រុម City Bir (B)។

សម្រាប់ក្រុមខ្លាំងទាំង៨នេះត្រូវជួបគ្នាប្រកួតបន្តទៀតដោយក្រុម SK.Club ប្រកួតជាមួយ ក្រុម City Bird (A), ក្រុមបងប្អូនអ្នកលឿង ប្រកួតជាមួយក្រុម SC Club, ក្រុមឥន្រ្ទីគីរីវង់ ប្រកួតជាមួយ ក្រុមសាលាគរុកោសល្យនិងវិក្រិតការខេត្តកែវ (ក្រុមB) និងក្រុមស្នងការដ្ឋាននគរបាលខេត្ត C ប្រកួតជាមួយ ក្រុម City Bir (B)។

គួរបញ្ជាក់ថា ក្នុងចំណោម ៨ក្រុមនេះ គឺមានតែ៤ក្រុមដែលឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ុណ្ណោះដែលទទួលបានថវិកាលើកទឹកចិត្ត ដោយក្រុមជើងឯកទទួលបានថវិកាលើកទឹកចិត្ត១៥០០ដុល្លារ ក្រុមជើងឯករងទទួលបានថវិកាលើកទឹកចិត្ត១០០០ដុល្លារ ក្រុមចំណាត់លេខ៣ទទួលបានថវិកាលើកទឹកចិត្ត៥០០ដុល្លារ និងក្រុមលេខ៤ទទួលបានថវិកាលើកទឹកចិត្តចំនួន២០០ដុល្លារ។

ចំពោះមណ្ឌលតាកែវ ដែលជាមណ្ឌលទី៧នេះ គឺសម្រាំងជ្រើសរើសយកតែ៥ក្រុមប៉ុណ្ណោះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.


នាំមកជូនដោយ៖ Tiger
ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់