វគ្គ១៦ក្រុមនៃ Tiger Street Football 2020 មណ្ឌលតាកែវ ទាក់ទាញទស្សនិកជនកាន់តែខ្លាំង

នូ មករា February 23, 2020


ខេត្តតាកែវ៖ បន្ទាប់ពីបញ្ចប់ការប្រកួតថ្ងៃទី១ នៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលខេត្តតាកែវដែលជាមណ្ឌលទី៧ រួចមក គេសង្កេតឃើញថា មានក្រុមខ្លាំងៗចំនួន ១៦ បានឆ្លងកាត់ការប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីឆ្ពោះមកកាន់វគ្គបន្តក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់របស់ទស្សនិកជនយ៉ាងច្រើនកុះករ។

សម្រាប់មណ្ឌលនេះមានខេត្តចូលរួមចំនួន៣ដូចជា៖ ស្វាយរៀង ព្រៃវែង និងខេត្តតាកែវដែលជាម្ចាស់ផ្ទះ ហើយចំពោះក្រុមដែលមានឱកាសឡើងដល់វគ្គ១៦ក្រុមនេះនឹងបន្តជួបគ្នានៅថ្ងៃប្រកួតទី២ដើម្បីដណ្តើមកៅអីឡើងទៅប្រកួតរាជធានីភ្នំពេញវគ្គផ្តាច់ព្រ័ត្រ មានក្រុមបាល់ទាត់ Sk.Club ប្រកួតជាមួយក្រុម តោខ្មៅ ABR (B), ក្រុមតោខ្មៅ PSC ប្រកួតជាមួយក្រុម City Bird (A), ក្រុមឥន្ត្រីគីរីវង់ ប្រកួតជាមួយក្រុម ហេបភី ភូមិស្នោរ, ក្រុមសាលាគរុកោសល្យនិងវិក្រិតការខេត្តកែវ (ក្រុមB) ប្រកួតជាមួយក្រុម ខ្យល់ព្យុះភ្នំដិន A, ក្រុមបងប្អូនអ្នកលឿង ប្រកួតជាមួយក្រុម យានដ្ឋាន សំណាង (B), ក្រុម SC Club ប្រកួតជាមួយក្រុម Q-NANO-X FC, ក្រុមស្នងការដ្ឋាននគរបាលខេត្តតាកែវ ប្រកួតជាមួយក្រុម ឆន្ទៈកីឡា និងក្រុម BOSS.SK. Club ប្រកួតជាមួយក្រុម យានដ្ឋានសំណាង (C)។

សូមបញ្ជាក់ថា ក្រៅពីការប្រកួតបាល់ទាត់ដ៏កក្រើកនេះ Tiger Street Football 2020 ក៏បាននាំយកមកជាមួយការប្រគំតន្រ្តីដែលមានការចូលរួមពីកំពូលតារាងចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជារយៈពេល២រាត្រីដើម្បីផ្តល់ជូននូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋអ្នកខេត្តតាកែវផងដែរ។ ចំពោះវត្តមានកំពូលតារាចម្រៀងដែលបានចូលខ្លួនមកបង្ហើរសូសៀងដ៏ពីរោះក្រអួនក្រអៅជាមួយនឹងការសម្តែងដ៏ប៉ិនប្រសប់នោះមាន កញ្ញា ប៉ាច់ គីមមួយ, លោក ស្តេប កញ្ញា សុខ សីឡាលីន, លោក ណុប បាយ៉ារិទ្ធ, កញ្ញា សុគន្ធ នីសា, លោក នី រតនា, លោក នីកូ, លោក ហ្សូណូ, លោក ឆាយ វីរៈយុទ្ធ និងកំពូលតារាចម្រៀង ព្រាប សុវត្ថិ។

អមជាមួយការប្រគំតន្រ្តីនេះក៏មានការផ្តល់ឱកាសជូនប្រជាពលរដ្ឋដែលចូលទស្សនាបានចូលលេងហ្គេមកម្សាន្តសប្បាយជាច្រើននាឱកាសនោះផងដែរ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.

នាំមកជូនដោយ៖ Tiger ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕





 

មតិយោបល់