ប្រធានក្រុម បងប្អូនអ្នកលឿង រៀបរាប់ស្ថានភាពតានតឹងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលតាកែវ

មាស សុផាណារ៉ុង February 23, 2020


 

តាកែវ៖ ក្រុមបាល់ទាត់បងប្អូនអ្នកលឿងនៅក្នុងជំនួបបើកឆាក នៃព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលតាកែវ ដែលជាមណ្ឌលទី៧ ជាមណ្ឌលជម្រុះខេត្តចុងក្រោយព្រឹកម្សិលមិញនេះ បានប្រកួតយកឈ្នះក្រុមម្ចាស់ផ្ទះតាកែវ FC យ៉ាងតានតឹងក្នុងលទ្ធផល ២ទល់និង៣ នៃជំនួបបើកឆាក។

លោក ប៊ុន វិបុល ប្រធានក្រុមបាល់ទាត់បងប្អូនអ្នកលឿង បានរៀបរាប់ពីស្ថានភាពតានតឹងក្នុងជំនួបដំបូងដែលក្រុមខ្លួនបានប្រកួតយកឈ្នះក្រុមបាល់ទាត់ម្ចាស់ផ្ទះតាកែវ FC ថា៖ «ទម្រាំក្រុមរបស់ខ្លួនយកឈ្នះ បានឡើងទៅជួបក្រុមអគ្គស្នងការដ្ឋាននគរបាលខេត្ត A ក្នុងជំនួបទី២ នៃវគ្គជម្រុះបន្តទៀត ក្រុមបងប្អូនអ្នកលឿងសឹងនឹងបាត់បង់ឱកាសឡើងទៅកាន់វគ្គជម្រុះបន្តទៀតទៅហើយ ដោយសាតែក្រុមម្ចាស់ផ្ទះ តាកែវ FC ជាក្រុមមួយដែលខ្លាំងនឹងមានអ្នកគាំទ្រច្រើនផ្តល់កម្លាំងចិត្តលេងកាន់តែល្អធ្វើឲ្យក្រុមយើងពិបាករកគ្រាប់បាល់ជ័យជម្នះ ប៉ុន្តែដោយសារតែការខិតខំនិងលេងដោយសហការគ្នាល្អនៅក្នុងក្រុមនៅម៉ោងបន្ថែមកាត់សេចក្តីយើងរកបាន ១គ្រាប់ទទួលបានជ័យជម្នះ។» លោក សង្ឃឹមជឿជាក់ថា នឹងអាចបន្តឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលខេត្ត A ទៀតឈានទៅដណ្តើមបានកៅអី៥ក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

ក្នុងនាម លោកឱ្យតំណាងក្រុមបាល់ទាត់បងប្អូនអ្នកលឿង សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដែលបានរៀបព្រឹត្តិការណ៍ Tiger Street Football 2020 ផ្តល់ឱកាសឲ្យកីឡាករយើងបានបញ្ចេញនៅសមត្ថភាពដែលខ្លួនមាន ពិសេសធ្វើឲ្យកីឡាករងាកមកលេងកីឡាកាន់តែច្រើន។

សម្រាប់ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលតាកែវ ដែលជាមណ្ឌលទី៧ មាន៤៨ក្រុមចូលរួមប្រកួត សម្រាំងយកតែ៥ក្រុមប៉ុណ្ណោះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០។

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់