ក្លឹបភ្នំពេញក្រោន ចុះកុងត្រាជាមួយកីឡាករសញ្ជាតិ កូរ៉េខាងត្បូង ២ រូប

គឹមហុក April 4, 2016


ក្លឹបភ្នំពេញក្រោនបានប្រកាសកាលពីរសៀលនេះនៃការចុះកុងត្រាជាមួយកីឡាករថ្មី ២ រូប ដែលមាន សញ្ជាតិ កូរ៉េខាងត្បូង Sim Woon Sub និង កីឡាករ Jang In Yong ដោយកីឡាករទាំងពីរ បានបង្ហាញសមត្ថភាពដ៏ល្អ និងបានចុះកុងត្រាជាមួយក្លឹបរហូតដល់ចប់រដូវកាល។

កីឡាករ Woon Sub វ័យ ២៦ ឆ្នាំ នឹងពាក់ស្លាក់លេខ ២៦។ កីឡាកររូបនេះមានកំណើតនៅឯ Gangneung ប្រទេស កូរ៉េខាងត្បូង។ កីឡាកររូបនេះបានចំណាយពេល ៤ ឆ្នាំនៅសាកលវិទ្យាល័យ Halla ដែលសិក្សាផ្នែក Physical Education ព្រមទាំងលេងឲ្យសាកលវិទ្យាល័យនោះក្នុងការប្រកួតលីកសាកលវិទ្យាល័យនៅប្រទេសកូរ៉េផងដែរ។ នៅពាក់កណ្តាលឆ្នាំ ២០១២ កីឡាកររូបនេះបានចូលរួមជាមួយក្លឹប Naypyitaw របស់ប្រទេសមីយ៉ាន់ម៉ា ពីររដូវកាល មុននឹងផ្ទេរទៅលេងនៅលីកនៃប្រទេស វៀតណាម ហើយបានចូលដល់វគ្គ Quarter Final ក្នុងការប្រកួត  AFC Cup ជាមួយក្លឹប Vissai Ninh Binh តែត្រូវបានដកខ្លួនចេញដោយសារតែមានបញ្ហាកាលវិភាគមិនត្រូវគ្នាជាមួយនឹងលីកនៃប្រទេស វៀតណាម។ កីឡាកររូបនេះក៏បានលេងឲ្យក្លឹប Dong Tam Long An។ កាលពីរដូវកាលមុននេះកីឡាកររូបនេះលេងឲ្យក្លឹប Ayeyawady United នៅក្នុងលីកនៃប្រទេសមីយ៉ាន់ម៉ា ដោយបានឈ្នះពាន Charity Cup និងចូលដល់វគ្គ ១៦ ក្រុមចុងក្រោយនៃការប្រកួតពាន AFC Cup ផងដែរ។ កីឡាករខ្សែបម្រើកណ្តាលរូបនេះបាននិយាយថា៖ “ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំងដេលខ្ញុំបានចូលរួមជាមួយក្លឹបភ្នំពេញក្រោន ហើយក្លឹបភ្នំពេញក្រោនជាក្លឹបជើងឯក មានកីឡដ្ឋានល្អ អ្វីដែលខ្ញុំស្រម៉ៃពេលមកប្រទេសកម្ពុជាគឺបានចូលរួមជាមួយក្លឹបនេះ ឥលូវនេះខ្ញុំនៅទីនេះហើយ។”

នេះជាលើកទី២ ហើយដែលកីឡាករ In Yong បានលេងនៅក្នុងការប្រកួតមិត្តហ្វូនខេមបូឌានលីក ដោយកីឡាកររូបនេះធ្លាប់លេងឲ្យក្លឹបណាហ្គាកាលពីឆ្នាំ ២០១៤។ ក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធ កីឡាកររូបនេះធ្លាប់លេងឲ្យប្រទេសជាច្រើនដោយបទពិសោធន៍លេងនៅក្រៅប្រទេសដំបូងគឺកាលពីអាយុ ១១ ឆ្នាំកីឡាកររូបនេះធ្លាប់លេងនៅប្រទេស​ប្រ៊េស៊ីល។ ឥលូវកីឡាកររូបនេះមានវ័យ ២៣ ឆ្នាំហើយមានកំណើតនៅឯ Siheung​ ប្រទេសកូរ៉េខាងត្បូង។ “ឪពុកម្តាយរបស់ខ្ញុំចង់ឲ្យខ្ញុំមានបទពិសោធន៍លេងនៅក្រៅប្រទេសឲ្យបានច្រើនដូចនេះខ្ញុំធ្វើដំណើរជាច្រើនប្រទេស រៀនបានច្រើនពីក្លឹបនីមួយៗដេលជួយឲ្យខ្ញុំរីកចម្រើនក្នុងការប្រកួត។ នៅពេលខ្ញុំលេងជាមួយក្លឹបណាហ្គា ខ្ញុំពិតសរសើរចំពោះការស្រលាញ់របស់ប្រជាជនកម្ពុជាចំពោះបាល់ទាត់ ដូចនេះខ្ញុំរីករាយនឹងត្រលប់មកវិញ។” បន្ទាប់ពីបទពិសោធន៍នោះបានមួយឆ្នាំជាមួយក្លឹប​ Cruzeiro Esporte Club កីឡាកររូបនេះបានត្រលប់ទៅរៀនវិទ្យាល័យវិញនៅក្នុងវ័យ ១៧ ឆ្នាំ ហើយបានចំណាយពេល ១៨ ខែជាមួយក្រុម SS Corinthians Paulista នៅប្រទេសប្រ៊េស៊ីលផងដែរ។ ក្រោយមក កីឡាកររូបនេះក៏បានធ្វើដំណើរទៅប្រទេសចិនលេងឲ្យក្រុម Hangzhou Greentown ក្នុងនាមជាកីឡាករអាយុក្រោម ២០ ឆ្នាំរយៈពេល ៩ ខែ។ ក្រោយមកកីឡាករូបនេះបានចូលរួមជាមួយ APIA Leichhardt Tigers នៅលីកនៃប្រទេស​វ៉ែល។ កីឡាកររូបនេះបន្តធ្វើដំណើរ Reinmeer Aomori នៅក្នុង Tohoku Soccer League ប្រទេសជប៉ុន រយៈពេល ៦ ខែ។ ក្រោយចាកចេញពីប្រទេសកម្ពុជា កីឡាកររូបនេះចំណាយពេល ១ ឆ្នាំនៅប្រទេសអេស្ប៉ាញលេងឲ្យក្រុម CD Ciudad Real លីកទី៤ នៃប្រទេសអេស្ប៉ាញមុននឹងត្រលប់មកប្រទេសកម្ពុជាមួយខែមុននេះ។ In Yong នឹងពាក់លេង ៧ សម្រាប់ក្លឹបភ្នំពេញក្រោន។ “ខ្ញុំចាំក្លឹបភ្នំពេញក្រោនគឺជាក្លឹបដ៏ល្អជាងគេក្នុងឆ្នាំ ២០១៤ ហើយឥលូវនេះខ្ញុំមានឱកាសលេងឲ្យក្លឹបដេលល្អ មានសម្ភាៈល្អដេលធ្វើឲ្យខ្ញុំរីករាយនឹងចូលរួមនឹងលេងឲ្យអស់ពីលទ្ធភាពក្នុងការជួយក្រុម។”

12439464_10153425091540264_7385034205076956494_n

12919747_10153425091595264_545536864730389315_n

12920488_10153425091470264_3806653955071082223_n

អត្ថបទ និង រូបភាព៖ ក្លឹបភ្នំពេញក្រោន

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត