គ្រូបង្វឹកទាំង ១៣រូប នៅលីគកំពូលកម្ពុជា រដូវកាល២០២០

មាស សុផាណារ៉ុង February 14, 2020


 

ភ្នំពេញ៖ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២០ នឹងដំណើរការប្រកួតរដូវកាលថ្មីហើយ នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ គ្រាដែលគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានកំណត់ក្រុមចំនួន ១៣ធ្វើការប្រកួតប្រជែង ដោយក្នុងនោះមានគ្រូសញ្ជាតិកម្ពុជា ៦រូប និងបរទេស ៧រូប កំពុងដឹកនាំក្លឹបទាំង ១៣នេះ។

ជាមួយនឹងគ្រូបង្វឹកសញ្ចាតិកម្ពុជា ៦រូប គ្រូបង្វឹកបរទេស ៧រូបវិញរួមមានសញ្ជាតិ ជប៉ុន, ថៃ, អង់គ្លេស, អេស៉្បាញ, អៀរឡង់ និងអៀរឡង់ខាងជើង ដែលសុទ្ធសឹងជាគ្រូមានបទពិសោធន៍ជោគជាំ ក៏ដូចជាថ្មីក្នុងលីគផងដែរ។

  • ជាដំបូងសូមធ្វើការបង្ហាញគ្រូបង្វឹកសញ្ជាតិកម្ពុជា ទាំង៦រូប៖

លោក សុក វាសនា គ្រូបង្វឹនៃក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត

លោក មាស សំអឿន គ្រូបង្វឹកនៃក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា

លោក មាស ចាន់ណា គ្រូបង្វឹកនៃក្លឹបបាល់ទាត់ណាហ្គាវើលដ៍

លោក ទេព ឡុងរចនា គ្រូបង្វឹកនៃក្លឹបបាល់ទាត់ក្រសួងការពារជាតិ

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកនៃក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ

លោក ស៊ុំ វណ្ណា គ្រូបង្វឹកនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន

  • គ្រូបង្វឹកសញ្ជាតិបរទេស ទាំង៧រូប៖

លោក Gyotoku Koji សញ្ជាតិជប៉ុន ជាគ្រូបង្វឹកនៃក្រុមយុវជនសាលាបាល់ទាត់ជាតិ

លោក Apisit Im Amphai សញ្ជាតិថៃ គ្រូបង្វឹកនៃក្លឹបបឹងកេត

លោក Oriol Mahedano សញ្ជាតិអេស៉្បាញ គ្រូបង្វឹកនៃក្លឹបបាល់ទាត់អង្គរថាយហ្គឺរ

លោក Ekapob Potisai សញ្ជាតិថៃ គ្រូបង្វឹកនៃក្លឹបបាល់ទាត់គីរីវង់សុខសែនជ័យ

លោក Conor Nestor សញ្ជាតិអៀរឡង់ គ្រូបង្វឹកនៃក្លឹបព្រះខ័នរាជស្វាយរៀង

លោក Kento Fujihara សញ្ជាតិជប៉ុន គ្រូបង្វឹក និងជាកីឡាករ នៃក្លឹបបាល់ទាត់សូលទីឡូអង្គរ

លោក Colum Curtis សញ្ជាតិអៀរឡង់ខាងជើង គ្រូបង្វឹកនៃក្លឹបវិសាខា

ចំពោះលក្ខខណ្ឌដើម្បីអាចដឹកនាំក្រុមនៅលីគកំពូលកម្ពុជា បាន គ្រូបង្វឹកត្រូវមានលក្ខខណ្ឌអប្បបរមាតម្រូវ នៃកម្រិតអប់រំសម្រាប់គ្រូបង្វឹក និងជំនួយការគ្រូបង្វឹក គឺ៖

  • អាជ្ញាប័ណ្ណ ប្រភេទ «B» សម្រាប់គ្រូបង្វឹក ដាច់ខាត
  • អាជ្ញាប័ណ្ណ ប្រភេទ «C» សម្រាប់ជំនួយការគ្រូបង្វឹក ដាច់ខាត

សូម​បញ្ជាក់​ថា​ សម្រាប់កាលបរិច្ឆេទនៃការប្រកួតលីគកំពូលរដូវកាល២០២០ គឺគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែកុម្ភៈ ស្អែកនេះតទៅ ដោយចំណាយពេលប្រកួត ២៦សប្ដាហ៍ ស្មើនឹង ១៥៩ប្រកួត ហើយនឹងបញ្ចប់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់