កីឡាករ ឬមន្ត្រី ទទួលបានកាតលឿង ឬកាតក្រហម នៅលីគកំពូលកម្ពុជា ត្រូវពិន័យបែបណា?

មាស សុផាណារ៉ុង February 14, 2020


 

ភ្នំពេញ៖ ការប្រកួតលីគកំពូលកម្ពុជា ( Metfone Cambodian League ) រដូវកាល២០២០ នឹងចូលមកដល់នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ ដោយមាន ១៣ក្រុមប្រកួតប្រជែងគ្នា។

រូបតំណាង

នៅក្នុងការប្រកួតតែងតែមានការប៉ះទង្គិចគ្នា ដែលអាចមានផ្ដល់ជាកាតលឿង ឬកាតក្រហម ពីសំណាក់អាជ្ញាកណ្ដាល ទៅដល់កីឡាករ ឬមន្ត្រីរបស់ក្លឹបដែលពាក់ព័ន្ធ ខណៈនៅលីគកំពូលកម្ពុជា ក៏មានចែងពីកម្រិតនៃការពិន័យ ក៏ដូចជាទំហំទឹកប្រាក់នៃការពិន័យដូចគ្នា។

យោងតាមឧបសម្ព័ន្ធទី៥ នៃ «វិធាន និងបទប្បញ្ញត្តិស្ដីពី បច្ចេកទេស និងគ្រប់គ្រងការប្រកួតមិត្តហ្វូនខេមបូឌានលីគ» មានកំណត់អំពីសកម្មភាពអវិន័យ និងអំពើហិង្សា មាន កីឡាករ និងមន្ត្រី ត្រូវបានពិន័យ ឬបណ្តេញចេញពីទីលានប្រកួត ( សង្ខេប ) ដូចខាងក្រោម៖

  • កាតលឿង មួយ ត្រូវបង់ ២០,០០០ រៀល
  • កាតក្រហម ​មួយ ត្រូវបង់ ៦០,០០០ រៀល
  • កាតលឿង បី ត្រូវព្រួរស្វ័យប្រវត្តិ ( ១ប្រកួត )
  • កាតក្រហម ត្រូវព្យួរស្វ័យប្រវត្តិ ( ១ប្រកួត ឬករណីធ្ងន់ធ្ងរជាងនេះ )
  • កីឡាករ ឬមន្ត្រីទទួលបានកាតក្រហម ត្រូវព្យួស្វ័យប្រវត្តិពីការប្រកួត ដោយគណៈកម្មការវិន័យរបស់ CNCC

រូបតំណាង

សូម​បញ្ជាក់​ថា សម្រាប់​កាលបរិច្ឆេទ​នៃ​ការប្រកួត​លី​គ​កំពូល​រដូវ​កាល​២០២០ គឺ​គ្រោង​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ដោយ​ចំណាយ​ពេល​ប្រកួត ២៦​សប្ដាហ៍ ស្មើនឹង ១៥៦​ប្រកួត ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២០។

​ក្រុមទាំង ១៣ដែលចូលរួមប្រកួតរួមមាន ព្រះខ័ន​រាជ​ស្វាយរៀង​, វិសាខា​, ណាហ្គា​វើ​ល​ដ៏​, បឹងកេត​, អង្គ​រថា​យ​ហ្គឺ​រ​, ភ្នំពេញ​ក្រោ​ន​, ក្រសួងការពារជាតិ​, សូល​ទី​ឡូ​អង្គរ​, គិរីវង់​សុខ​សែន​ជ័យ​, អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​, អគ្គិសនី​កម្ពុជា​, អគ្គ​.​នគរបាល​ជាតិ និង​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​៕

 

អត្ថបទ៖ ​ណារ៉ុង

មតិយោបល់