គ្រូអាស៊ីអឺរ៉ុបយូណាយធីត បង្ហើបពីការដាក់គោលដៅយក Top-6 ក្នុងលីគ ឆ្នាំ២០២០

មាស សុផាណារ៉ុង February 12, 2020


 

ភ្នំពេញ៖ លោក សុក វាសនា គ្រូបង្វឹកក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត បានដាក់គោលដៅ នឹងព្យាយាមប្រជែងកៅអី Top-6 ឲ្យខានតែបាន ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០។

គ្រូបង្វឹកទើបដឹកនាំក្រុមលើកពានមិត្តភាពមុនបើករដូវកាល ( TV5 Pre-Season Championship 2020 ) កាលពីថ្មីៗ បានទទួលស្គាល់ថា ឆ្នាំក្រុមនីមួយៗ សុទ្ធតែមានការត្រៀមខ្លួនបានល្អ ពិសេសក្លឹបធំៗ ដូចជាព្រះខ័នរាជស្វាយរៀង វិសាខា បឹងកេត និងភ្នំពេញក្រោន ជាដើម តែយ៉ាងណាអាស៊ីអឺរ៉ុប ក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើឲ្យប្រកួតប្រជែងមានប្រសិទ្ធភាពជាងមុន និងសម្រេចគោដៅជូនថ្នាក់ដឹកនាំ ។

អតីតគ្រូបង្វឹកក្រុមយុវជនព្រះខ័នរាជស្វាយរៀងរូបនេះ បាននិយាយថា៖ «គោលដៅរបស់យើងឆ្នាំនេះ គឺធ្វើយ៉ាងប្រឹងឲ្យចូល Top-6 តែបើមានឱកាសយើងនឹងព្យាយាមធ្វើឲ្យបានល្អជាងនេះ អាចឈានចូល Top-4 ជាដើម។»

គួរបញ្ជាក់ថា អាស៊ីអឺរ៉ុប នឹងត្រូវប្រកួតបើករដូវកាលថ្មី ដោយត្រូវបើកទ្វារកីឡដ្ឋាន AEU Sport Park ទទួលក្លឹបបាល់ទាត់គិរីវង់សុខសែនជ័យ នាវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈចុងសប្ដាហ៍នេះ ក្នុងជំនួបជើងទី១ សប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០៕

 

រូបភាព៖ អាស៊ីអឺរ៉ុបយូណាយធីត – AEU

អត្ថបទ៖ បុត្រា

មតិយោបល់