ស.ប.ក ដាក់និមិត្តសញ្ញាក្រុមគោព្រៃកម្ពុជាឲ្យបោះឆ្នោត សម្រាប់ជ្រើសរើសប្រើប្រាស់នៅ AFF

មាស សុផាណារ៉ុង February 12, 2020


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( សបក – FFC ) នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ បានដាក់ឲ្យបោះឆ្នោតនូវនិមិត្តសញ្ញាក្រុមគោព្រៃកម្ពុជាចំនួន ៣សន្លឹក ដើម្បីធ្វើការជ្រើសរើស សម្រាប់ប្រើប្រាស់នៅសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ( AFF ) ។

បើតាមការបញ្ជាក់របស់ FFC និមិត្តសញ្ញាក្រុមគោព្រៃកម្ពុជា នេះបានរចនាឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ហើយគោលបំណង ដែលសហព័ន្ធរៀបចំកម្មវិធីបោះឆ្នោតនេះ គឺដើម្បីជ្រើសរើសនិមិត្តយកទៅប្រើប្រាស់ក្នុងកម្មវិធីផ្សព្វផ្សាយ ឬការប្រកួតបាល់ទាត់នានារបស់សហព័ន្ធប្រចាំតំបន់អាស៊ាននេះ៕

ចុចតាមរយៈតំណរភ្ជាប់ខាងក្រោម ដើម្បីចូលទៅបោះឆ្នោតជ្រើស៖

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់