ព្រះខ័នរាជស្វាយរៀង ចាញ់ Ceres Negors នាំឲ្យធ្លាក់ទៅឈរបាតតារាងបណ្ដោះអាសន្នក្នុងពូល G ពាន AFC Cup

មាស សុផាណារ៉ុង February 11, 2020


 

ម៉ានីល៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ ជើងឯកលីគកំពូលហ្វីលីពីន Ceres Negors ដោយលទ្ធផល ៤ទល់០ ក្នុងជំនួបដំបូងប្រចាំពូល G នៃពានរង្វាន់លំដាប់ទី២ សម្រាប់ក្លឹបបាល់ទាត់ប្រចាំទ្វីបអាស៊ី ( AFC Cup 2020 ) នាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ និងនាំឲ្យឈរបាតតារាងបណ្ដោះអាសន្នក្នុងពូល។

និយាយពីការប្រកួត ៤គ្រាប់របស់ម្ចាស់ផ្ទះ Ceres Negros គឺរកបាននៅវគ្គទី១ ចំនួន ២គ្រាប់ ដោយកីឡាករ​ Takashi Odawara នៅនាទី១២ និងគ្រាប់ទី២ ដោយកីឡាករ Joshua Grommen នៅនាទី១៤។

ចូលដល់វគ្គទី២ គ្រាប់បាល់ចំនួន ២គ្រាប់ទៀតរកបានដោយកីឡាករ Bienvenido Maranon របស់ Ceres ២គ្រាប់ម្នាក់ឯង នានាទី៥៥ និង៧០ នាំឲ្យលទផលបញ្ចប់ ៩០នាទីពេញ ព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ Ceres Negors ដោយលទ្ធផល ៤ទល់០។

ចាញ់ដោយលទ្ធផល ៤ទល់០ នេះផងដែរ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង ស្ថិតនៅបាតតារាងក្នុងពូល G បណ្ដោះអាសន្ន បន្ទាប់ពីមួយគូទៀតដែលជាក្រុមរួមពូលជាមួយគ្នា ការប្រកួតរវាង Bali United ជាមួួយ Than Quang Ninh បានបញ្ចប់ទៅដោយ Bali United ឈ្នះ Than Quang Ninh ៤ទល់១។

 

រូបភាព៖ AFC Cup

អត្ថបទ៖ ណារ៉ុង

មតិយោបល់