ជក់ចិត្ត ពីមណ្ឌលកំពង់ចាម Tiger Street Football 2020 ក្រុមកំពង់ចាម FC គ្រងជើងឯក

មាស សុផាណារ៉ុង February 11, 2020


 

កំពង់ចាម៖ ក្រុមបាល់ទាត់កំពង់ចាម FC បានក្លាយជាជើងឯកប្រចាំមណ្ឌលខេត្តកំពង់ចាម ដែលជាមណ្ឌលទី៥ នៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ២ថ្ងៃ និងប្រកួតវគ្គផ្តាច់ព្រ័ត្រយកឈ្នះក្រុមបាល់ទាត់ផ្ទះល្វែងម៉ារីសាអេហ្វស៊ី ជាមួយលទ្ធផល ២ទល់១ ដែលជាលទ្ធផលតានតឹងបំផុត។

លោក តូ វណ្ណ ថាន់ អនុប្រធានក្រុមបាល់ទាត់កំពង់ចាម FC បានលើកឡើងថា ទម្រាំក្រុមរបស់ខ្លួនបានក្លាយជាម្ចាស់ជើងឯកប្រចាំមណ្ឌលកំពង់ចាមនេះបានត្រូវឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញជាមួយក្រុមខ្លាំងៗជាច្រើន ហើយកក្តាដែលជម្រុញឲ្យក្រុមជោគជ័យ គឺកើតឡើងពីការរួបរួមសាមគ្គីគ្នាលេងក្នុងទម្រង់យល់ចិត្តគ្នា។ អនុប្រធានក្រុមបាល់ទាត់កំពង់ចាម FC បានប្តេជ្ញាចិត្តថា និងបន្តខិតខំប្រឹងបង្កើនការហ្វឹកហាត់ទ្វេដងបន្ថែមទៀត នៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ គឺប្រជុំដោយជើងខ្លាំងមកពីគ្រប់ខេត្តដែលសុទ្ធសឹងជាឧបសគ្គនៃដំណើរឆ្ពោះទៅដណ្តើមតំណែងជើងឯកប្រចាំឆ្នាំ។

ក្រុមបាល់ទាត់កំពង់ចាម FC ដែលជាជើងឯកប្រចាំមណ្ឌល ខេត្តកំពង់ចាម ទទួលបានរង្វាន់លើកទឹកចិត្ត ១៥០០ដុល្លារ ក្រុមបាល់ទាត់ផ្ទះល្វែងម៉ារីសាអេហ្វស៊ី ជើងឯករងទទួលបានរង្វាន់ ១០០០ដុល្លារ ក្រុមបាល់ទាត់កុកស ចំណាត់លេខ៣ ទទួលបានថវិកា ៥០០ដុល្លារ ក្រុមបាល់ទាត់ MEMBER FOX A ជាប់ចំណាត់លេខ៤ ទទួលបានថវិកា ២០០ដុល្លារ និង៣ក្រុមទៀត មានក្រុមបាល់ទាត់ KING LION, JUSTICE FT និងក្រុមបាល់ទាត់អ្នកប្រម៉ាញ់ទីក្រុង ឈ្នះកៅអីឡើងទៅប្រជែងវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ។

សូមជម្រាបថា Tiger Street Football 2020 មណ្ឌលកំពង់ចាម ដែលជាមណ្ឌលទី៥នេះ មានខេត្តចូលរួមចំនួន៦មានស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាមម្ចាស់ផ្ទះសរុប៧៧ក្រុម ហើយសម្រាប់មណ្ឌលកំពង់ចាមនេះសម្រាំងជ្រើសរើសយកតែក្រុមខ្លាំងចំនួន៧ប៉ុណ្ណោះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០។ ក្រុមដែលឈ្នះតំណែងជើងឯកនៅរាជធានីភ្នំពេញមានឱកាសប្រគួតផ្ទាល់ជាមួយ លោក Rio Ferdinand តារាបាល់ទាត់ពិភពលោក។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 បន្ទាប់ពីមណ្ឌលកំពង់ចាម និងបន្តទៅមណ្ឌលទី៦ មណ្ឌលខេត្តកំពត ដែលមាន៤ខេត្តចូលរួម គឺព្រះសីហនុ កែប កោះកុង និងកំពតម្ចាស់ផ្ទះ ដំណើរការប្រកួតនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។

 

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់