ប្រធានក្រុមហ៊ុន Toyota Cambodia ចង់ឃើញក្រុមកីឡាការិនីចូលរួមច្រើននៃ «ការប្រកួតបាល់ទាត់កុមារតូយ៉ូតាសម្រាប់ថ្ងៃអនាគត»

មាស សុផាណារ៉ុង February 13, 2020


 

ភ្នំពេញ៖ ការប្រកួតបាល់ទាត់កុមារតូយ៉ូតាសម្រាប់ថ្ងៃអនាគត២០១៩-២០២០ «Toyota Football For Tomorrow» នៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិ ចាប់ផ្តើមជាផ្លូវការដោយមានការចូលរួមអញ្ជើញពីសំណាក់ លោក Hiroyuki Itoh ប្រធានក្រុមហ៊ុន និង លោក តែ សៃតូ នាយកគ្រប់គ្រង Soriya Football​Cambodia ។

លោក Hiroyuki Itoh បានមានប្រសាសន៍ថា យើងបានផ្តួចផ្តើមឡើង និងផ្តល់ការបង្ហាត់បង្ហាញជូនដល់ប្អូនក្នុងការជួយដុសខាត់ឲ្យពួក និងភាពក្លាហានដើម្បីក្លាយខ្លួនទៅជាកីឡានាថ្ងៃអនាគតអ្វីដែលលោក និងក្រុមហ៊ុនសង្កត់ធ្ងន់សុទ្ធតែមាន និងជួបប្រទះនូវឧបសគ្គ រឿងរ៉ាវជាច្រើនដែល មិនអាចធ្វើហេតុដូច្នេះទើបក្រុមហ៊ុនបង្កើតឲ្យមានការប្រកួតដោយសង្ឃឹមយ៉ាងកុមារគ្រប់រូបគួរតែស្មើក្នុងការចូលរួមដើម្បីឲ្យអាចសម្រេចនិងគោលបំណងរបស់ខ្លួនក្នុងវិស័យកីឡាបាល់ទាត់តាមរយៈពេលពាក្យស្លោក “អ្នកអាចធ្វើបាន”។

លោកបានបន្តថា ការប្រកួតជំរុញ លើកទឹកចិត្តឲ្យចូលរួមដើម្បីសម្រេចក្តីសុបន្តិ និងលុបបមបាត់នូវពាក្យថា ប្អូនៗកុមារីមិនអាចលេងកីឡាបាល់ទាត់បាន។ ជាក់ស្តែង នៅក្នុងការប្រកួតបាល់ទាត់កុមារសម្រាប់ថ្ងៃអនាគតនាឆ្នាំនេះ គឺមានចូលរួមប្រកួតពី២៤ ក្រុមក្នុងក្រុមបាល់ទាត់កុមារាចំនួន១៦ក្រុម និងក្រុមកុមារីមានចំនួន៨ក្រុម មកពីសាលារដ្ឋចំនួន១៣ សាលាឯកជនចំនួន៨និងស្ថាប័នអង្គការ៣សាលា។

លោកបន្ថែមទៀតថា ការប្រកួតបាល់ទាត់កុមារសម្រាប់ថ្ងៃអនាគតត្រូវបានបង្កើតឡើងក្នុងគោលបំណង ជួយបង្កើនប្រសិទ្ធភាពនៃវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យរីកចម្រើន ដោយចាប់ផ្តើមពីការបណ្តុះបណ្តាលកុមារ និងថ្នាលយុវជនដើម្បីអភិវឌ្ឍន៍នូវជំនាញរបស់ពួកគេឲ្យកាន់តែប្រសើរឡើង ក៏ដូចជាជួយឲ្យពូកគាត់សម្រេចគោលបំណងដែលចង់ក្លាយជាកីឡាករឆ្នើមនៅថ្ងៃអនាគត។

លោក តែ សៃតូ នាយកគ្រប់គ្រង Soriya Football Cambodia បាននិយាយថា សម្រាប់បាល់ទាត់កុមារសម្រាប់ថ្ងៃអនាគតឆ្នាំ២០២០ រឿងដ៏គួរឲ្យចាប់អារ ម្មណ៍សម្រាប់ពានរង្វាន់នេះ ក្រៅតែចូលរួមចំណែកបណ្ដុះក្មេងៗឲ្យមានចិត្តស្រលាញ់កីឡា ពិសេសគឺកីឡាបាល់ទាត់ហើយនោះ ព្រឹត្តិការណ៍ដដែលនេះ ក៏អាចចាត់ទុកថាជាការរួមចំណែកឲ្យកុមារកម្ពុជា មានមូលដ្ឋានគ្រឹះខ្លះៗជាមួយបាល់ទាត់ ដើម្បីបន្តឲ្យពួកគេអាចឈានទៅរកហ្វឹកហាត់បែបអាជីពបាន។

ចំណែក ១២ក្រុមឡើងវគ្គផ្តាច់ព្រ័ត្ររួមមាន៖ ក្រុមបាល់ទាត់កុមារឬស្សីកែវ ក្រុមបាល់ទាត់កុមារ World international ក្រុមបាល់ទាត់កុមារព្រែកព្នៅ ក្រុមបាល់ទាត់កុមារវេស្បាញ ក្រុមបាល់ទាត់កុមារ IEL ក្រុមបាល់ទាត់កុមារទួលស្លែង ក្រុមបាល់ទាត់កុមារ Hiroshima និងក្រុមបាល់ទាត់កុមារ Al center។ចំពោះក្រុមបាល់ទាត់កុមារី World international ក្រុមបាល់ទាត់កុមារីព្រែកព្នៅ ក្រុមបាល់ទាត់កុមារី Hiroshima និងក្រុមបាល់ទាត់កុមារីនរោត្តម៕

 

រូបភាព៖ Soriya – Football Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់