វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Tiger Street Football 2020 មណ្ឌលកំពង់ចាមមានសន្ទុះគាំទ្រទ្វេដង!

នូ មករា February 9, 2020


កំពង់ចាម៖ ការប្រកួតបាល់ទាត់ Tiger Street Football 2020 មណ្ឌលកំពង់ចាមដែលជាមណ្ឌលទី៥ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក៏នៅតែទទួលបានភាពទាក់ទាញពីអ្នកចូលរួមទស្សនាហ៊ោកញ្ជ្រៀវគាំទ្រការប្រកួតជាច្រើននៅបរិវេណមាត់ទន្លេខេត្តកំពង់ចាម។ គណៈកម្មការរៀបចំការប្រកួតបានបញ្ជាក់ថា មណ្ឌលកំពង់ចាម គឺជាមណ្ឌលដំបូងគេហើយដែលមានចំនួនអ្នកគាំទ្រចូលមកទស្សនាច្រើនជាងគេ ខណៈដែលមណ្ឌលមុនៗមានអ្នកចូលរួមគាំទ្រតែពាក់កណ្តាលនៃមណ្ឌលកំពង់ចាមប៉ុណ្ណោះ។

អ្នកគាំទ្របាល់ទាត់ដែលមកទស្សនាការប្រកួតបាល់ទាត់ Tiger Street Football 2020 មណ្ឌលកំពង់ចាមនៅថ្ងៃបញ្ចប់បានថ្លែងថា ព្រឹត្តិការណ៍នេះគឺជាការប្រកួតបាល់ទាត់ដ៏ធំអស្ចារ្យមួយនៅកម្ពុជាហើយបានផ្តល់ឱកាសឲ្យកីឡាករអភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពប្រចាំប្រទេសថែមទៀតផង។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី៩ ខែកុម្ភៈនេះ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលកំពង់ចាមកំពុងតែបន្តការប្រកួតជម្រុះដោយក្រុមកំពង់ចាម FC គឺជាក្រុមដែលកំពុងបង្ហាញភាពលេចធ្លោជាងជាងគេ។

ចំពោះមណ្ឌលកំពង់ចាមដែលជាមណ្ឌលទី៥នេះនឹងសម្រាំងជ្រើសរើសយកតែក្រុមខ្លាំងចំនួន៧ប៉ុណ្ណោះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ហើយក្រុមដែលឈ្នះតំណែងជើងឯកនៅរាជធានីភ្នំពេញនឹងមានឱកាសជួបផ្ទាល់ជាមួយ លោក Rio Ferdinand ដែលតារាបាល់ទាត់ពិភពលោកថែមទៀត។

សូមជម្រាបថា បន្ទាប់ពីមណ្ឌលកំពង់ចាម​ Tiger Street Football 2020 នឹងបន្តទៅកាន់មណ្ឌលទី៦គឺមណ្ឌលខេត្តកំពតដែលមាន៤ខេត្តចូលរួមដូចជាព្រះសីហនុ កែប កោះកុង និងកំពតម្ចាស់ផ្ទះ ដោយនឹងធ្វើការប្រកួតនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH



នាំមកជូនដោយ៖ Tiger
ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់