Tiger Street Football 2020 មណ្ឌលកំពង់ចាមបង្កើតភាពទាក់ទាញខ្លាំងនិងមានអ្នកគាំទ្រកាន់តែច្រើន

នូ មករា February 9, 2020


កំពង់ចាម៖ ការប្រកួតថ្ងៃដំបូងសម្រាប់ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលកំពង់ចាមដែលជាមណ្ឌលទី៥ គេសង្កតឃើញថា ក្រុមបាល់ទាត់កំពូលអ្នកសុំទានបានបង្ហាញភាពលេចធ្លោនិងធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោកញ្រ្ជៀវយ៉ាងខ្លាំងដោយរក្សាបានទម្រង់លេងប្រកបដោយក្រមសីលធម៌ និងយុត្តិធម៌ ព្រមទាំងអាចយកឈ្នះក្រុមបាល់ទាត់យុវជនភូមិF7 ក្នុងលទ្ធផល៥ទល់០ នឹងបន្តឡើងទៅដណ្តើមកៅអីឆ្ពោះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនៅថ្ងៃស្អែកទី៩ ខែកុម្ភៈ ២០២០នេះថែមទៀត។

ចំពោះការប្រកួត Tiger Street Football 2020 មណ្ឌលកំពង់ចាមបានបញ្ចប់ការប្រកួតថ្ងៃដំបូងដោយរកឃើញក្រុមខ្លាំងចំនួន៣២ក្រុមឡើងទៅប្រកួតជម្រុះបន្តទៀតហើយ ៤៥ក្រុមត្រូវបានធ្លាក់ចេញពីការប្រកួតតែម្តង។ ចំពោះការប្រកួតបន្តនៅថ្ងៃទី៩ ខែកុម្ភៈនេះគឺនៅសល់៣២ប្រកួតទៀតគិតទាំងវគ្គផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា អមការប្រកួត Tiger Street Football 2020 ដ៏អស្ចារ្យនេះ ក៏មានការប្រគុំតន្រ្តីដ៏កក្រើករយៈពេល២ថ្ងៃរួមជាមួយព្រឹត្តិការណ៍បាល់ទាត់នេះផងដែរ។ ដោយការប្រគុំតន្ត្រីនោះមានវត្តមានកំពូលតារាចម្រៀងជាច្រើនដួងដែលកំពុងតែពេញនិយមគាំទ្រពីសំណាក់យុវវ័យទូទាំងប្រទេស មានដូចជា កំពូលតារាចម្រៀង លោកព្រាប សុវត្តិ លោកខេមរៈ សិរីមន្ត កញ្ញាពេជ្រ សោភា លោកឆាយ វីរៈយុទ្ធ កញ្ញាសុគន្ធ នីសា លោកស្សូ ណូ លោកនី រតនា កញ្ញាឆិន ម៉ានិច កញ្ញាវី ឌីណែត និងកញ្ញាប៉ាច គីមមួយ។


កំពូលតារាចម្រៀងជាច្រើនដួងនេះនឹងនាំយកទឹកដមសំឡេងដ៏ក្រអួនក្រអៅជាមួយនឹងការសម្តែងដ៏ប៉ិនប្រសព្វធ្វើឲ្យអ្នកចូលទស្សនាមានភាពសប្បាយរីករាយភ្លេចអស់ទុក្ខកង្វល់។ ជាពិសេសលោកអ្នកក៏អាចលេងហ្គេមយ៉ាងសប្បាយៗជាច្រើនផងដែលជាមួយស្រាបៀរថៃហ្គ័រ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

នាំមកជូនដោយ៖ Tiger
ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់