ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលកំពង់ចាមក្រុមចូលរួមប្រជែងសុទ្ធសឹងជាជើងខ្លាំង

មាស សុផាណារ៉ុង February 8, 2020


 

កំពង់ចាម៖ ការប្រកួតបាល់ទាត់ Tiger Street Football 2020 ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានឈានដល់មណ្ឌលទី៥ហើយ គឺមណ្ឌលកំពង់ចាម ដែលដំណើរការប្រកួតផ្លូវការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែកុម្ភៈ នៅបរិវេណដីឡូត៍ទល់មុខសួនច្បារកំពង់រង់ចាំ ទីរួមខេត្តកំពង់ចាម។

លោក ទុយ វិច្ឆិកា ប្រធានបច្ចេកទេស នៃព្រឹត្តិការណ៍ Tiger Street Football 2020 តំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលទី៥នេះ គឺមានក្រុមចូលរួមប្រកួតចំនួន៧៧ក្រុម ដោយប្រកួតថ្ងៃទី១ដែលជាថ្ងៃដំបូងដំណើរការចាប់ពីម៉ោង៧ទៅមានចំនួន៤៥ប្រកួត នឹងប្រកួតថ្ងៃទី២ មានចំនួនលេង ៣២ប្រកួត។

នាឱកាសបើកការប្រកួតនោះដែរ លោក ទុយ វិច្ឆិកា តំណាងឲ្យសហព័ន្ធបាល់ទាត់កម្ពុជា បានសំណូមពរឲ្យក្រុមបាល់ទាត់ទាំងអស់ប្រកួតប្រជែងដោយរក្សាក្រមសីលធម៌ និងត្រឹមត្រូវនៅក្នុងការប្រកួត។ ជាមួយគ្នានោះ លោក បានថ្លែងអំណរគុណដល់ក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដែលតែងតែសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា នាំយកព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យជូនបងៗ និងប្អូនកីឡាករបានសម្តែងនៅទេពកោសល្យនៅលើទីលានកម្រិតស្តង់ដា។

តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) មានប្រសាសន៍ថា Tiger Street Football 2020 គឺបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យកីឡាករកម្ពុជាទូទាំងប្រទេសបានបញ្ចេញនៅសមត្ថភាពទេពកោសល្យអភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពនៅពេលខាងមុខ។ ម្យ៉ាងវិញទៀត Tiger Street Football 2020 ក៏បាននាំយកនៅវត្តមានតារាបាល់ទាត់ល្បីលោក Rio Ferdinand ដើម្បីឲ្យកីឡាករកម្ពុជាដែលស្នេហាវិស័យបាល់ទាត់មើលឃើញពីភាពអស្ចារ្យ និងយករូបគាត់ជាគំរូដើរលើវិថីបាល់ទាត់នៅក្នុងប្រទេសកម្ពុជាសម្រាប់ពេលអនាគត។

លោក សង្ឈឹមជឿជាក់ថា Tiger Street Football 2020 ដែលរៀបចំដោយ ក្រុមហ៊ុនស្រាបៀរ Tiger (CBL) នេះ និងរួមចំណែកធ្វើឲ្យបាល់ទាត់នៅទូទាំងប្រទេសផុសផុល និងរីកចំរើនកាន់តែខ្លាំង។

សូមបញ្ជាក់ថា Tiger Street Football 2020 មណ្ឌលកំពង់ចាម ដែលជាមណ្ឌលទី៥នេះ សម្រាំងជ្រើសរើសយកតែក្រុមខ្លាំងចំនួន៧ប៉ុណ្ណោះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០។ ក្រុមដែលឈ្នះតំណែងជើងឯកនៅរាជធានីភ្នំពេញមានឱកាសជួបផ្ទាល់ជាមួយ លោក Rio Ferdinand តារាបាល់ទាត់ពិភពលោក។

សូមជម្រាបថា ព្រឹត្តិការណ៍ Tiger Street Football 2020 បន្ទាប់ពីមណ្ឌលកំពង់ចាម និងបន្តទៅមណ្ឌលទី៦ មណ្ឌលខេត្តកំពត ដែលមាន៤ខេត្តចូលរួម គឺព្រះសីហនុ កែប កោះកុង និងកំពតម្ចាស់ផ្ទះ ដំណើរការប្រកួតនៅថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។

 

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់