ក្លឹបទាំង ៤ ប្រកួតកាលពីម្សិលមិញសុទ្ធតែបានម្នាក់មួយពិន្ទុ

លី រិទ្ធី April 4, 2016


ក្លឹបភ្នំពេញក្រោនតាមពីក្រោយ ២ ដង ដើម្បីទទួលបាន ១​ ពិន្ទុក្នុងការប្រកួតនារសៀលនេះនៅកីឡដ្ឋាន វេស្ទើន។ នៅក្នុងតង់ទី១ គឹក្រុមម្ចាស់ផ្ទះជាអ្នកនាំមុខមុននាទីទី ៣៦ នៅពេលដែលកីឡាករ ប៉ុននី ធ្វើបានសម្រេចបន្ទាប់ពីការស៊ុតបញ្ជូលទីរបស់កីឡាករ រានី ត្រូវបានរារាំងដោយកីឡាករ ឡុង ប៉ូរ៉ាន់។ ការតែតរបស់កីឡាករ Goerge Kelechi ត្រូវបានសង្រ្គោះមុននឹងការព្យាយាមរបស់កីឡាករ ភីសារ ត្រូវធ្វើឲ្យអ្នកចាំទីសង្រ្គោះដើម្បីរក្សានាំមុខនេះ។ ចំណែកឯអ្នកចាំទី កែវ សុខសិលា វិញ ក៏បានសង្រ្គោះបាល់យ៉ាងល្អពីការស៊ុតរបស់កីឡាករ Matthew Osa ផងដែរ។

ចូលដល់តង់ទី២ កីឡាករ ឡេង មករា​ និងកីឡាករ អ៊ុក សុទ្ធី មានឱកាសតែមិនបានសម្រេច។ ការតាមស្មើគឺនៅនាទីទី ៥៩ នៅពេលដែលកីឡាករ ធារី បញ្ជូនបាល់ទៅឲ្យកីឡាករ Kelechi ហើយស៊ុតបញ្ជូលទីបានសម្រេច។ នេះជាគ្រាប់បាល់ដំបូងរបស់កីឡាករសញ្ជាតិ នីហ្សែរីយ៉ា រូបនេះក្នុងរដូវកាលនេះ។ មួយនាទីក្រោយមក អ្នកចាំទី កែវ សុខសិលា សង្រ្គោះបាល់យ៉ាងល្អពីការព្យាយាមរបស់កីឡាករ រានី។ កីឡាករ Osa បានស៊ុតបាល់បង្គោលទីខាងក្រៅ ហើយបានរត់ទៅរកបាល់ក្នុងពេលដែលអ្នកចាំទី សុខសិលាព្យាយាមសង្រ្គោះ តែក្លឹបវេស្ទើន រកបានគ្រាប់បាល់សាជាំថ្មីនៅនាទីទី ៧៧ ក្រោយកីឡាករ Anthony Aymard ធ្វើឲ្យបាល់ចូលទី។ កីឡាករ កែវ សុខងន និង សូដាវីន មានឱកាសតែមិនបានសម្រេច។ ទីបំផុតនៅនាទីទី ៨៩ កីឡាករ កែវ សុខងន បានស៊ុតបញ្ជូលទីយ៉ាងស្អាតជួយឲ្យក្លឹបតាមស្មើវិញ ២ ទល់នឹង ២ ។

ចំណែកឯការប្រកួតរវាងក្លឹបប៉ូលីស ជាមួយក្លឹបអាស៊ីអឺរ៉ុបវិញក្លឹបបានគឺគ្មានគ្រាប់បាល់នោះទេក្រោយការប្រកួត ៩០ នាទី។

 

12891505_1230601413634047_170381764738950503_o
អត្ថបទ៖ រិទ្ធី
រូបភាព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត