ក្រសួងការពារជាតិ ផ្លាស់ប្ដូរឈ្មោះថ្មីមកជា កងយោធពលខេមភូមិន្ទ និងកែសម្រួលស្លាកសញ្ញា

មាស សុផាណារ៉ុង February 4, 2020


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេចប្រកាសផ្លាស់ប្ដូរឈ្មោះថ្មីចាប់ពីរដូវកាល២០២០ តទៅ នៅក្នុងការប្រើប្រាស់នៃលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

តាមការប្រកាសដដែលបានបញ្ជាក់ថា ឈ្មោះដើមរបស់ក្លឹបដែលមានឈ្មោះ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ នឹងត្រូវផ្លាស់ប្ដូរមកថ្មី សមាគមកីឡាបាល់ទាត់កងយោធពលខេមភូមិន្ទ។

ក្រៅតែពីការផ្លាស់ប្ដូរឈ្មោះ ក្លឹបក៏មានការកែសម្រួលស្លាកសញ្ញា ( Logo ) ក្លឹបខ្លះផងដែរ ដោយមានបន្ថែមឈ្មោះ Tiffy Army ដែលជាឈ្មោះម្ចាស់ឧបត្ថម្ភដ៏ធំរបស់ក្លឹបនៅខាងក្រោមផងដែរ ។

ស្លាកសញ្ញាកាលពីរដូវកាលមុន

ស្លាកសញ្ញាថ្មី ប្រើប្រាស់ចាប់ពីរដូវកាលនេះតទៅ

សូមបញ្ជាក់ថា ក្រសួងការពារ ធ្លាប់បានប្រើប្រាស់ឈ្មោះជា ក្លឹបកងយោធពលខេមរភូមិន្ទ កាលពីមុនឆ្នាំ២០០៨ ក្រោយមកក៏បានប្ដូរមកជាក្លឹបបាល់ទាត់ក្រសួងការពារជាតិ រហូតដល់បច្ចុប្បន្នប្ដូរមកជា សមាគមកីឡាបាល់ទាត់កងយោធពលខេមភូមិន្ទ នេះផ្ទាល់តែម្ដង៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់