MCL 2016: វេស្ទើន បានត្រឹម១ពិន្ទុរៀងខ្លួនជាមួយក្រោន ក្នុងទឹកដីរបស់ខ្លួន

បារាំង April 4, 2016


ការប្រកួតបាល់ទាត់លីកកំពូលរបស់កម្ពុជា បាននឹងកំពុងតែបើកការប្រកួតរបស់ខ្លួនឡើងវិញ ក្រោយពីបានសម្រាកការប្រកួត របស់ខ្លួនជាងមួយខែកន្លងមក។ សម្រាប់ម្សិលមិញនេះ ក្រុមវេស្ទើនភ្នំពេញបានបើកកីឡដ្ឋានរបស់ខ្លួនចាំទទួលក្រុមជើងឯក ប្រាំមួយសម័យកាលភ្នំពេញក្រោន។

ការប្រកួតបានបើក ការវាយលុកក៏បានចាប់ផ្តើមឡើង ក្រុមម្ចាស់ផ្ទះហាក់មានការប្រយុទ្ធកាន់តែខ្លាំងទៅលើក្រុមភ្ញៀវ រហូតអាចទម្លុះសំណាញ់របស់អ្នកចាំទីដៃស្អិត កែវ សុខសិលា នៅនាទី ៣៦ ដោយកីឡាករ ប៊ុននី លទ្ធផលចប់តង់ទី១ វេស្ទើន នាំមុខ ១-០។

ចូលមកដល់តង់ទី២ កីឡាករ Goerge Kelechi បានរកបានមួយគ្រាប់តាមស្មើ នៅនាទី ៥៩។ ប៉ុន្តែក្រុមវេស្ទើន មិនបណ្តោយឱ្យពេលវេលាក្នុងការរកគ្រាប់បាល់បញ្ឈប់ត្រឹមនឹងនោះទេ ពោលខ្លួនកាន់តែសម្រុករហូតបានមួយគ្រាប់ទៀត នៅនាទី ៧៧ ដោយកីឡាករ Mathew Osa ។ យ៉ាងណាមិញពេលវេលាកាន់តែកៀកជិតនឹងបញ្ចប់ការប្រកួត ក្រោនកាន់តែវាយសន្ធាប់ទៅលើម្ចាស់ផ្ទះដើម្បីតាមស្មើ ការចង់បាននេះបានសម្រេច ដោយកីឡាករ សុខងន 

ចប់ការប្រកួត វេស្ទើន ២-២ ភ្នំពេញក្រោន។

Camsports

2

3

1

អត្ថបទ/រូបភាព៖ បារាំង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត