តន្ត្រី Tiger Street Football 2020 កក្រើកក្រុងបាត់ដំបង ជាមួយវត្តមានតារាល្បីៗប្រចាំកម្ពុជា

មាស សុផាណារ៉ុង February 2, 2020


 

បាត់ដំបង៖ ការប្រគុំតន្ត្រីអមជាមួយព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 នៅមណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤ រយៈពេល ២យប់ គឺយប់ថ្ងៃសៅរ៍ទី១ ខែកុម្ភៈ និងយប់ថ្ងៃអាទិត្យទី២ ខែកុម្ភៈ ឆ្នាំ២០២០ នៅវាលបែកចានក្រុងបាត់ដំបង ខេត្តបាត់ដំបង នឹងធ្វើឲ្យកក្រើកជាក់ជាមិនខាន ខណៈដែលតារាចម្រៀងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្ម័គ្រចិត្តបញ្ចេញសូសំនៀងដ៏ពិរោះ ជាមួយនិងទេព្យកោសល្យសំដែងយ៉ាងប៉ិនប្រសប មកបង្ករបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ នាពេលឈប់សំរាកពីការងារថ្ងៃចុងសប្តាហ៍។

សម្រាប់វត្តមានតារាងចម្រៀងដែលមកច្រៀងយប់ថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ មានដូចជា លោក ចាន់ កូម៉ែន, លោក នី រតនា, លោក នុប បាយ៉ារិទ្ធ, កញ្ញា សុគន្ធ នីសា និងលោក ឆាយ វិរៈយុទ្ធ។ ដោយឡែក សម្រាប់យប់ថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ នេះវិញ គឺកាន់តែអស្ចារ្យថែមទៀត បន្ទាប់ពីកំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត និងនាំយកនៅបទចំរៀងល្បីៗរបស់លោក ចំនួន ៦បទមកបង្ហើរសូសៀងលើឆាកតន្ត្រី Tiger។ ទន្ទឹមនិងវត្តមានកំពូលតារាចំរៀង លោក ខេមរៈ សិរីមន្ត ក៏មានវត្តមានតារាចំរៀងល្បីចំនួន ៤ដួងទៀត គឺតារាចំរៀង កញ្ញា សុខ ស្រីនាង, កញ្ញា បាច់ គីមមួយ, កញ្ញា ចិត្ត កញ្ជានា និង កញ្ញា វីឌីណែត។ជាមួយវត្តមានតារាចំរៀងល្បីៗជាច្រើនដួងនេះ ជឿជាក់ថា និងធ្វើឲ្យអ្នកបាត់ដំបងដក់ចិត្តដិតអារម្មណ៍ជាមួយទឹកដមសំនៀងដ៍ក្រអួនក្រអៅរបស់ពួកគេជាក់ជាមិនខាន។

សូមបញ្ជាក់ថា ក្រៅពីការប្រគុំតន្ត្រីដ៍សប្បាយរីក អមជាមួយព្រឹត្តិការណ៍នេះ ក្នុងនោះមានដូចជាផ្តល់ឱកាសជូនអ្នកចូល ទស្សនាចូលរួមលេងហ្គេមឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដោយមានហ្គេមសប្បាយៗជាច្រើន មានដូចជា ទាត់បាល់ប៉េណាំងទី បាល់ទាត់បុកបីយ៊ែ បាល់ទាត់ស្អិត បាល់ទាត់រត់តាមបាល់ ថែមទៀតផងដែរ។ លោកអ្នកក៏អាចចូលរួមជាមួយកម្មវិធីថៃហ្គ័រគ្រីស្តាល់ ពីរថ្ងៃដូចគ្នា ដោយមានការចូលរួមចាក់ភ្លេងកំដរពី DJ MAILY និងកំពូលតារាចម្រៀង លោក ណុបប៉ាយារិទ្ធ លោក ឆាយ វិរៈយុទ្ធ កញ្ញា សុខពិសី កញ្ញា សុខ ស្រីនាង ក្រុម NIN JA TOP DANCE CREW លោក វណ្ណ ចេស្តា និង កញ្ញា ចិត្ត កញ្ចនា។

 

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់