កីឡាករ ៤ខេត្តកំពុងបង្ហាញសមត្ថភាពនៅ Tiger Street Football 2020 មណ្ឌលបាត់ដំបង

នូ មករា February 1, 2020


បាត់ដំបង៖ ការប្រកួត Tiger Street Football 2020 មណ្ឌលបាត់ដំបងដែលជាមណ្ឌលទី៤កំពុងដំណើរការប្រកួតជាផ្លូវការហើយនៅទីលានវាលបែកចានក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានក្រុមចូលរួមប្រកួតប្រជែងចំនួន១២៤ក្រុម។ លោក ទុយ វិច្ឆិកា ប្រធានបច្ចេកទេសនៃព្រឹត្តិការណ៍ Tiger Street Football 2020 និងជាតំណាងរបស់សហព័ន្ធបាល់ទាត់កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដែលបានបង្កើតព្រឹត្តិការណ៍ប្រកួតដ៍អស្ចារ្យនៅប្រទេសកម្ពុជាផ្តល់ឱកាសឲ្យកីឡាករគ្រប់ខេត្តបានប្រកួតប្រជែងបញ្ចេញនូវសមត្ថភាពទទួលបានឱកាសប្រែក្លាយអភិវឌ្ឍន៍ខ្លួនជាកីឡាករបាល់ទាត់អាជីពនៅប្រទេសកម្ពុជា។


នាឱកាសនោះ លោកក៏បានសំណូមពរស្នើសុំឲ្យក្រុមបាល់ទាត់ចូលរួមទាំងអស់សូមប្រកួតដោយគោរពនូវគោការណ៍យុត្តិធម៌ពោលគឺលេងដោយយុត្តិធម៌ផ្តើមចេញពីយើងទាំងអស់គ្នា មានន័យថាគោរពខ្លួនឯង គោរពមិត្តរួមក្រុម គោរពគូប្រកួត គោរពទស្សនិកជន បើគ្មានអ្នកទាំងអស់នោះទេ ការប្រកួតក៏ប្រព្រឹត្តិទៅមិនបានរលូនល្អដែរព្រោះពួកគេសុទ្ធតែមានចំណែកចូលរួមលើកកម្ពស់អភិវឌ្ឍន៍វិស័យបាល់ទាត់ដូចគ្នា។

ដោយឡែកតំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានលើកឡើងថា ព្រឹត្តិការណ៍ Tiger Street Football 2020 ក្រុមហ៊ុនបានបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យកីឡាករកម្ពុជាទូទាំងប្រទេសទទួលបានឱកាសចូលរួមប្រកួតប្រជែងបញ្ចេញទេពកោសល្យសម្រេចក្តីស្រមៃរបស់ខ្លួនចំពោះក្តីស្រលាញ់លើបាល់ទាត់។ អ្នកតំណាងរូបនេះ បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ Tiger Street Football 2020 គឺជាព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យប្រចាំប្រទេសកម្ពុជាវាមិនត្រឹមតែជួយឲ្យកីឡាករកម្ពុជាអាចសម្រេចក្តីនូវស្រមៃជាមួយបាល់ទាត់នោះទេ ហើយវាជាចំណែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់អភិវឌ្ឍនវិស័យបាល់ទាត់នៅកម្ពុជា ពោលគឺ Tiger Street Football 2020 បាននាំយកនៅវត្តមានតារាបាល់ទាត់ដ៏ល្បីគឺលោក Rio Ferdinand មកកម្ពុជាដើម្បីជាគំរូនិងជំរុញលើកទឹកឲ្យកីឡាករកម្ពុជាមានក្តីស្រមៃប្រឡូកក្នុងវិស័យបាល់ទាត់ក្លាយជាកីឡាករល្បីប្រចាំប្រទេសនាពេលខាងមុខ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលបាត់ដំបងដែលជាមណ្ឌលទី៤ មាន៤ខេត្តចូលរួម គឺ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និងបាត់ដំបងម្ចាស់ផ្ទះ ប្រកួតចាប់ពីថ្ងៃទី៣១ ខែមករា រហូតដល់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០។ សម្រាប់មណ្ឌលបាត់ដំបងនេះ គឺជ្រើសរើសយក១០ក្រុមឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៩កុម្ភៈ និងថ្ងែទី១មិនា ឆ្នាំ២០២០ ហើយក៍មានការចូលរួមពី លោក Rio Ferdinand ផងដែរ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

នាំមកជូនដោយ៖ Tiger
ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់