មណ្ឌលប៉ោយប៉ែតក្រុម Family Sisophon FC (A) ក្លាយជាម្ចាស់ជើងឯក Tiger Street Football 2020

នូ មករា January 28, 2020


 

ប៉ោយប៉ែត៖ ការប្រកួតបាល់ទាត់ Tiger Street Football 2020 ក្រុម Family Sisophon FC (A) បានក្លាយជាម្ចាស់ជើងឯកមណ្ឌលប៉ោយប៉ែត ក្រោយយកឈ្នះ Bun Koy FC ជើងឯកឆ្នាំចាស់យ៉ាងលំបាកក្នុងលទ្ធផល ១ទល់០ វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។

យ៉ាងណាការប្រកួតធម្មតាប្រើរយៈពេល ១២នាទីពេញនោះ គឺមិនមានក្រុមណាអាចយកឈ្នះគ្នាបានឡើយបើទោះជា ក្រុមនីមួយៗមោះមុតយ៉ាងណាក្ដី។ ការប្រកួតត្រូវបានបន្ត និងដកកីឡាកររហូត២ដងចេញទើបក្រុម Family Sisophon (A) អាចស៊ុតបញ្ចូលសំណាញ់១គ្រាប់នៅនាទីជិតបញ្ចប់ការប្រកួត។

បន្ទាប់ពីគ្រងតំណែងជើងឯកប្រចាំមណ្ឌលប៉ោយប៉ែត លោក ឈឿម ហេង ប្រធានក្រុម Family Sisophon FC (A) បានលើកឡើងថា ទម្រាំដណ្តើមបានតំណែងជើងឯកនេះបានក្រុមរបស់លោកបានឆ្លងកាត់ក្រុមខ្លាំងជាច្រើនហើយ អ្វីដែលធ្វើអោយក្រុមលោកទទួលបានជោគជ័យដណ្តើមបានលេខ១ ប្រចាំមណ្ឌលអមជាមួយទឹកប្រាក់ ១៥០០ដុល្លារ ដោយសាតែក្រុមបានហ្វឹកហាត់ទម្រង់លេង Tiger Street Football ជាប្រចាំ។ ចំពោះផែនការបន្តទៀត នៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ លោកនិងបង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពក្រុមបន្ថែមទៀត ដើម្បីឈានទៅក្រសោបបានជើងឯកវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ លើកមុខមាត់ខេត្តបន្ទាយមានជ័យ។

សម្រាប់ជ័យលាភីមណ្ឌលប៉ោយប៉ែតនេះ គឺ៖ ក្រុមលេខ១ Family Sisophon (A) ទទួលបានប្រាក់រង្វាន់ ១,៥០០ដុល្លារ ក្រុមលេខ២ Bun Koy FC ទទួលបានប្រាក់រង្វាន់ ១,០០០ដុល្លារ ក្រុមលេខ៣ Bun Koy Youth ទទួលបានប្រាក់រង្វាន់ ៥០០ដុល្លារ ក្រុមលេខ៤ Poi pet United ទទួលបានប្រាក់រង្វាន់ ២០០ដុល្លារ ក្រុម Diamondstar A និងក្រុម Poi Pet Empire (A) បានសំបុត្រឡើងមកវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ និងថ្ងែទី០១ ខែមិនា ឆ្នាំ២០២០ ហើយក៏មានការចូលរួមពី លោក Rio Ferdinand ផងដែរ។

ក្រោយបញ្ចប់មណ្ឌលប៉ោយប៉ែតនេះ ព្រឹត្តិការណ៍ Tiger Street Football 2020 និងបន្តទៅមណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤ មានបាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់ពាក្យនៅមណ្ឌលខេត្តបាត់ដំបងប្រកួត នៅថ្ងៃទី៣១ ខែមករា ១,២ កុម្ភៈ ២០២០។

 

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់