ព្រះខ័នរាជស្វាយរៀង បន្តកំណត់ត្រាមិនចាញ់របស់ខ្លួននៅសប្តាហ៍ទី៤ នេះ

លី រិទ្ធី April 2, 2016


ក្លឹប ព្រះខ័នរាជស្វាយរៀង បន្តកំណត់ត្រាមិនដែលចាញ់នៅសប្តាហ៍ទី៤ នេះក្រោយយកឈ្នះលើក្លឹប ណាហ្គាវើល ក្នុងលទ្ធផល ២ ទល់នឹង ១ នៅកីឡដ្ឋានស្វាយរៀង​កាលពីយប់មិញនេះ។ ក្លឹបព្រះខ័នរាជស្វាយរៀង បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងតង់ទី១ ដោយធ្វើការគាបសង្កត់ទៅលើក្លឹបណាហ្គាវើល។ ការប្រកួតលេងបាន ២០ នាទី កីឡាករ Kipson ធ្វើបានសម្រេចជួយឲ្យក្លឹប ព្រះខ័នរាជស្វាយរៀង នាំមុខក្រោយការបញ្ជូនបាល់ជ្រុងពីកីឡាករ សំណាង។ ចូលរដល់តង់ទី២ ក្លឹប ណាហ្គាវើល ធ្វើការវាយបកនៅដើមតង់ហើយការបញ្ចូនបាល់ពិន័យរបស់កីឡាករ ងយ ស្រ៊ីន ត្រូវបានខ្សែការពារក្លឹប ព្រះខ័នរាជស្វាយរៀង តែតបញ្ចូលទីខ្លួនឯងធ្វើឲ្យក្រុមទាំងពីស្មើគ្នានៅនាទីទី ៥៧។ ក្រោយមកក្រុមទាំងពីរនៅតែធ្វើការសម្រុកគ្នាទៅវិញទៅមក តែកីឡាករខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹប ព្រះខ័នរាជស្វាយរៀង Kipson ធ្វើបានសម្រេចមួយគ្រាប់ទៀតជួយឲ្យក្រុមធ្វើការនាំមុខសារជាថ្មី។ ក្រោយមកបាន២ នាទី ក្លឹបណាហ្គាវើលបានបាល់ពិន័យ ១១ ម៉ែត្រតែធ្វើមិនបានសម្រេច។ ចប់ការប្រកួតក្លឹប ព្រះខ័នរាជស្វាយរៀង យកឈ្នះក្នុងលទ្ធផល ២-១។ ដូចនេះក្លឹប ព្រះខ័នរាជស្វាយរៀង ឈនៅលេខ ១ បណតោះអាសន្នដោយមាន ១០ ពិន្ទុក្រោយលេង ៤ ប្រកួត។

12923307_1052672901456120_5332584990685804118_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹប ព្រះខ័នរាជស្វាយរៀង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត