ក្រុមហ៊ុនស្រាបៀរ Tiger (CBL) លើកទឹកចិត្តឲ្យក្រុមបាល់ទាត់មណ្ឌលប៉ោយប៉ែតប្រឹងប្រែងទាំងអស់គ្នាដើម្បីមានឱកាសជួប និងលេងជាមួយតារាបាល់ទាត់ពិភពលោក

មាស សុផាណារ៉ុង January 27, 2020


 

ប៉ោយប៉ែត៖ ព្រឹត្តិការណ៍បាល់ទាត់ដ៍អស្ចារ្យ ប្រចាំព្រះរាជាណាចក្រកម្ពុជា Tiger Street Football 2020 រដូវកាលទី៨ មណ្ឌលទី៣ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានដំណើរការប្រកួតផ្លូវការហើយ នៅទីលានបាល់ទាត់ក្បែរដីឡូត៍ កាសស៊ីណូផ្កាយប្រាំ។

ព្រឹត្តិការណ៍នេះមានក្រុមបាល់ទាត់ចូលរួមប្រជែងរហូតដល់ទៅ ៨២ក្រុម ដោយធ្វើការប្រកួតតាមរូបមន្តជម្រុះចាញ់ធ្លាក់ ថ្ងៃទី១ មានការប្រកួតប្រមាណជាជាង ៥០ប្រកួត  និងប្រកួតថ្ងៃទី២ នៅថ្ងៃអាទិត្យទី២៦ ខែមករា មានជាង ៣០ប្រកួត។

លោក ទុយ វិច្ឆិកា ប្រធានគណៈកម្មាការប្រកួតនៃសហព័ន្ធបាល់ទាត់កម្ពុជា បានអំនាវឲ្យក្រុមបាល់ទាត់ទាំងអស់ប្រកួតដោយប្រកាន់ភ្ជាប់នូវគោលការណ៍គោរពនូវភាពយុត្តិធម៍ សាមគ្គីភាព មិត្តភាព ចាញ់ត្រូវទទួលស្គាល់ថាចាញ់ អ្នកឈ្នះត្រូវខិតខំបន្តទៀត ដើម្បីឈានទៅក្រសោមបានដំណែងជើងឯកចំណាត់លេខ១ ប្រចាំមណ្ឌលនឹងទទួលបានប្រាក់រង្វាន់ និងឈ្នះឱកាសឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជាធីភ្នំពេញ នៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា​ ២០២០។

ក្នុងនាមជាប្រធានគណៈកម្មាការតំណាងឲ្យសហព័ន្ធបាល់ទាត់កម្ពុជា លោកសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដែលបានបង្កើតកម្មវិធីជាមួយទីលានបាល់ទាត់ដ៍អស្ចារ្យនេះឡើង បានចូលរួមលើកកម្ពស់អភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា និងបានផ្តល់ឱកាសឲ្យកីឡាករនៅតាមបណ្តាខេត្តមានឱកាសចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពដែលបានហ្វឹកហាត់កន្លងមកហើយចាប់យកឱកាសអភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពនៅក្នុងវិស័យបាល់ទាត់។

អ្នកតំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានជូនពរដល់ក្រុមបាល់ទាត់ទាំងអស់ទទួលបានជោគជ័យ ដើម្បីបានទៅជួបផ្ទាល់ជាមួយកីឡាករដែលជាតារាបាល់ទាត់ដ៍ល្បី គឺ លោក Rio Ferdinand នៅរាជធានីភ្នំពេញនាវគ្គផ្តាច់ព្រ័ត្រ។ អ្នកតំណាងបន្តថា កីឡាករមានឱកាសជួបផ្តល់ជាមួយតារាបាល់ទាត់ល្បីលំដាប់ពិភពលោក វានឹងជួយជម្រុញទឹកចិត្តយើងឲ្យមានភាពក្លាហានប្រែក្លាយខ្លួនជាកីឡាករបាល់ទាត់ល្អប្រចាំប្រទេសកម្ពុជានៅពេលអនាគត ព្រោះ លោក Rio Ferdinand មុនឈានឡើងមកដល់ភាពល្បីល្បាញដូចបច្ចប្បន្ននេះលោកត្រូវឆ្លងកាត់ពីការចូលរួមការប្រកួតដូចយើងពេលនេះដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលប៉ោយប៉ែត ដែលជាមណ្ឌលទី៣នេះមានក្រុមចូលរួមប្រកួតចំនួន៨២ក្រុម កើនឡើងរហូតដល់១៤ក្រុមលើសពីឆ្នាំ២០១៩ នារដូវកាលទី៧កន្លង ហើយមានប្រាក់រង្វាន់ជ័យលាភីសរុបរហូតដល់ទៅ៥ម៉ឺនដុល្លារអាមេរិច។

 

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។

ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់