ឯកសណ្ឋានរដូវកាលថ្មីរបស់ភ្មំពេញក្រោននឹងចាប់ផ្តើមលក់នៅថ្ងៃនេះហើយ

នូ មករា April 2, 2016


យោងតាមការប្រកាសរបស់ក្លឹបភ្នំពេញក្រោនបានឲ្យដឹងថា ឯកសណ្ឋានរដូវកាលថ្មីរបស់ក្លឹបជើងឯកមួយនេះនឹងត្រូវដាក់លក់ជាផ្លូវការនៅថ្ងៃនេះហើយ បន្ទាប់ពីក្រុមហ៊ុនផលិតសម្ភារៈកីឡា FBT របស់ប្រទេសថៃបានបញ្ជូនឯកសណ្ឋានទាំងនេះមកដល់រាជធានីភ្នំពេញនៅរសៀលថ្ងៃទី១ ខែមេសានេះ។ សូមបញ្ចាក់ថា សម្រាប់រដូវកាលឆ្នាំ២០១៦នេះ ក្លឹបភ្នំពេញក្រោនបានបង្ហាញនូវភាពផ្លាស់ប្តូរថ្មីក្រោយពីបានចាប់ដៃគូជាផ្លូវការជាមួយក្រុមហ៊ុន Smart កាលពីពេលថ្មីៗនេះ ដោយបញ្ចេញឯកសណ្ឋាន ៣ ពណ៌ គឺពណ៌ក្រហម បៃតង និងពណ៌ខ្មៅខណៈដែលការរចនាម៉ូដក៏មានភាពស្រស់ស្អាតមិនចាញ់ឯកសណ្ឋានរដូវកាលចាស់ឡើយ៕

Jersey-2016-on-sale

អត្ថបទ៖ មករា

រូបភាព៖ ក្លឹប ភ្នំពេញក្រោន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត