Tiger Street Football 2020 មណ្ឌលប៉ោយប៉ែតមានក្រុមចូលរួមច្រើនជាងឆ្នាំមុនៗ

នូ មករា January 26, 2020


ប៉ោយប៉ែត៖ ការប្រកួតបាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨ នៅមណ្ឌលប៉ោយប៉ែតដែលជាមណ្ឌលទី៣ បានធ្វើសន្និសីទសារព័ត៌មាននិងប្រជុំចាប់ពូលប្រកួតជាផ្លូវការហើយនៅសណ្ឋាគារ លី (Lee Hotel) កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។ ប្រធានគណៈកម្មការបច្ចេកទេសនៃសហព័ន្ធបាល់ទាត់កម្ពុជា លោក ទុយ វិចិ្ឆកា បានបញ្ជាក់ថា Tiger Street Football 2020 បណ្ឌលទី៣ ក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យមានក្រុមចូលរួមប្រកួតសរុបចំនួន៨២ក្រុមដែលមានការឡើងចំនួន១៤លើសពីឆ្នាំ២០១៩ កន្លងទៅ ហើយការត្រៀមខ្លួនរបស់ក្រុមទាំង ៨២ មានលក្ខណៈល្អប្រសើរជាងឆ្នាំមុនៗច្រើន។

ប្រធានគណៈកម្មការបច្ចេកទេសរូបនេះបន្ថែមទៀតថា សម្រាប់មណ្ឌលទី៣ដែលមានការប្រកួតធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២៥ និងបញ្ចប់នៅថ្ងៃ ទី២៦ ខែមករា ដោយធ្វើការប្រកួតតាមរូបមន្តជម្រុះចាញ់ធ្លាក់។ ចំពោះការប្រកួតនេះគឺចម្រាញ់យកតែ៦ក្រុមប៉ុណ្ណោះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ សម្រាប់ថ្ងៃទី២៥ដែលជាការប្រកួតថ្ងៃដំបូងមានរហូតដល់ជាង៥០ប្រកួត និងប្រមាណជា៣០ប្រកួតតែប៉ុណ្ណោះនៅថ្ងៃបញ្ចប់។

ជាមួយគ្នានេះ អ្នកតំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានបញ្ជាក់ថា ការប្រកួតបាល់ទាត់ Tiger Street Football 2020 ដែលក្រុមហ៊ុនបានបង្កើតឡើងនេះគឺមានរយៈពេល៨ឆ្នាំមកហើយដោយការបង្កើតព្រឹត្តិការណ៍ដ៍អស្ចារ្យមួយនេះឡើងក្នុងគោលដៅផ្តល់ឱកាសឲ្យកីឡាករកម្ពុជានៅគ្រប់ច្រកល្ហកអាចចូលរួមប្រកួតប្រជែងក៏ដូចជាបញ្ចេញនូវសមត្ថភាពដែលពួកគេខិតខំហ្វឹកហាត់កាលពីកន្លងមកនៅលើទីលានប្រកួតកម្រិតស្តង់ដាដើម្បីឲ្យពួកគេបោះជំហានក្លាយជាកីឡាករអាជីពក្រោយពីបញ្ចប់ព្រឹត្តិការណ៍ Tiger Street Football 2020 រដូវកាលទី៨។ អ្នកតំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) ជឿជាក់ថា វត្តមានតារាបាល់ទាត់ លោក Rio Ferdinand ដែលមកដល់ទីលាននៅប្រទេសកម្ពុជានឹងក្លាយជាចំណែកមួយជួយជំរុញលើកទឹកចិត្តកីឡាករកម្ពុជាមានទឹកចិត្តមោះមុត និងលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជាយើងផងដែរ។

គួរបញ្ជាក់ផងថា Tiger Street Football 2020 រដូលកាលទី៨ មណ្ឌលទី៣ ដោយក្រុមប្រកួតមកពី ប៉ោយប៉ែត ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ ។ ព្រឹត្តិការណ៍ Tiger Street Football 2020 ជួយឲ្យកីឡាករទាត់បាល់នៅកម្ពុជាបញ្ចេញសមត្ថភាពទេពកោសល្យ និងសេចក្តីតាំងចិត្តដ៏មោះមុតដើម្បីក្លាយជាជើងឯកឡើងទៅជួបតារាបាល់ទាត់ពិភពលោក Rio Ferdinand ដែលលោកនឹងអញ្ជើញមកទីលានដោយផ្ទាល់នៅថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ រាជធានីភ្នំពេញ។ ដោយឡែកក្រុមដែលទទួលបានប្រាក់រង្វាន់ជ័យលាភីលើកទឹកចិត្ត គឺមានតែក្រុមលេខ១ ដល់ លេខ៤ប៉ុណ្ណោះដោយក្រុមលេខ១ប្រចាំមណ្ឌលទទួលបានថវិកា ១៥០០ដុល្លារ លេខ២ទទួលបានថវិកា១០០០ដុល្លារ លេខ៣ទទួលបានថវិកា៥០០ដុល្លារ និង លេខ៤ទទួលបាន២០០ដុល្លារ។

នាំមកជូនដោយ៖ ក្រុមហ៊ុនស្រាបៀរ Tiger (CBL)
ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

មតិយោបល់