ត្រៀមខ្លួនស្តែងចេញការតាំងចិត្តដ៏មោះមុតក្នុងព្រឹត្តិការណ៍ Tiger Street Football 2020

នូ មករា January 15, 2020


 

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football ឆ្នាំថ្មីឆ្នាំ២០២០ រដូវកាលទី៨ បានចាប់ផ្តើមហើយដោយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានរៀបចំឡើងនៅតាមបណ្តាប្រទេសនៅតំបន់អាស៊ីដូចជា៖ វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ជាពិសេសនៅកម្ពុជាយើងដោយការប្រកួតបាល់ទាត់នឹងធ្វើឡើងនៅ៨ខេត្តក្រុងទូទាំងប្រទេស។

សូមបញ្ជាក់ថា ចំពោះក្រុមជើងឯកនឹងមានឱកាសប្រកួតផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Rio Ferdinand នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ចាប់ថ្ងៃទី២៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះថែមទៀតផង។

ព្រឹត្តិការណ៍ Tiger Street Football គឺជាឱកាសដ៏ល្អសម្រាប់យុវជនកម្ពុជាដោយបានស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក បង្ហាញមហិច្ឆិតា សេចក្តីក្លាហាន និងទេពកោសល្យដ៏លេចធ្លោតាមរយៈបាល់ទាត់នៅទីនេះ ។

Tiger Street Football មិនត្រឹមតែបង្ហាញស្ទីលលេងបាល់ទាត់ដ៏អស្ចារ្យថែមទាំងមានសកម្មភាពសប្បាយរីករាយជាច្រើនទាំងលើទីលាននិងក្រៅទីលានដូចជា ការលេងហ្គេមកម្សាន្ត បាល់ទាត់សប្បាយៗមានការប្រគំតន្រ្តីកាន់តែធំជាងមុនដោយមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីៗ រួមជាមួយកម្មវិធីកម្សាន្តសប្បាយៗជាច្រើន កាន់តែរំភើប កាន់តែអស្ចារ្យ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។

លោកអ្នកអាចតាមដានកាលវិភាគប្រកួត ក៏ដូចជាទស្សនាការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់យើង!

• ១១ – ១២ មករា ២០២០ នៅខេត្តកំពង់ស្ពឺ
• ១៧, ១៨, ១៩ មករា ២០២០ នៅខេត្តសៀមរាប
• ២៥-២៦ មករា ២០២០ នៅក្រុងប៉ោយប៉ែត
• ៣១ មករា, ០១-០២ កុម្ភៈ ២០២០ នៅខេត្តបាត់ដំបង
• ០៨-០៩ កុម្ភៈ ២០២០ នៅខេត្តកំពង់ចាម
• ១៥-១៦ កុម្ភៈ ២០២០ នៅខេត្តព្រះសីហនុ
• ២២-២៣ កុម្ភៈ ២០២០ នៅខេត្តតាកែវ
• ២៦, ២៧, ២៨ កុម្ភៈ ២០២០ នៅកោះពេជ្ររាជធានីភ្នំពេញ
• និងការប្រកួតផ្តាច់ព្រ័ត្រនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ។

សូមបញ្ជាក់ថា Tiger Street Football 2020 គឺជាឆ្នាំទី៨ នៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុត ដែលមានក្រុមចូលរួមកាន់តែច្រើន ដោយរំពឹងថា ក្រុមជាង ៦០០ ក្រុមនឹងចូលរួមការប្រកួតវគ្គជម្រុះតាមតំបន់។ ក្នុងនោះ​ ៦៤ ក្រុមកំពូលនឹងចូលរួមការប្រកួតផ្តាច់ព្រ័ត្តជាមួយនឹងក្រុមកំពូលៗដើម្បីប្រកួតដណ្តើមយកពានជើងឯកក្នុងវគ្គផ្តាច់ព្រ័ត្តនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពីព្រឹតិ្តការណ៍ Tiger Street Football 2020 និងវិធីចូលរួមព្រឹតិ្តការណ៍ពិសេសនេះសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖ www.facebook.com/TigerBeerKH ដើម្បីទស្សនាវីដេអូឃ្លីបព្រឹត្តិការណ៍ Tiger Street Football 2020 សូមចូលទៅកាន់៖




តំណរលីង៖

១. https://www.facebook.com/watch/?v=2483957058487846
២. https://www.facebook.com/watch/?v=2214335065536582

សូមពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ!

មតិយោបល់