ព្រះខ័នរាជស្វាយរៀង ឬ ណាហ្គាវើលដែលអាចបាន ៣ ពិន្ទុនៅល្ងាចនេះ
នូ មករា April 1, 2016
ការប្រកួតលីកកំពូលនៃប្រទេសកម្ពុជា ឬ មិត្តហ្វូនខេមបូឌានលីក ២០១៦ បានត្រលប់មកវិញក្រោយសម្រាកប្រមាណជាជិតមួយខែ ដើម្បីទុកឱកាសឲ្យកីឡាករបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិក្នុងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup។ សម្រាប់ការប្រកួតនៅថ្ងៃនេះគឺជាការជួបគ្នារវាងក្លឹបជើងឯកហ៊ុនសែនខាប់ ព្រះខ័នរាជស្វាយរៀង នឹងបើកកីឡដ្ឋាន ស្វាយរៀងរបស់ខ្លួនទទួល ក្លឹប ជើងឯករងរដូវកាល ២០១៥ ណាហ្គាវើល នៅក្នុងការប្រកួតដំបូង សប្តាហ៍ទី៤។ ការប្រកួតនឹងចាប់ផ្តើមនៅវេលាម៉ោង ៦ ល្ងាច ដោយមានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV News ផងដែរ។ រង់ចាំទស្សនាទាំងអស់គ្នាថាតើក្លឹបព្រះខ័នរាជស្វាយរៀង អាចបន្តកំណត់ត្រាមិនចាញ់របស់ខ្លួនបានដែរឬទេក្នុងការប្រកួតសប្តាហ៍ទី ៤ នេះ ឬ ក្លឹបណាហ្គាវើលដែលជាអ្នកយកបាន ៣ ពិន្ទុត្រលប់មកផ្ទះវិញ។
ខាងក្រោមនេះជាវីដេអូចំណាប់អារម្មណ៏និងការត្រៀមខ្លួនរបស់គ្រូបង្កោល មាស ចាន់ណា មុនជំនួបតទល់និងក្លឹបព្រះខ័នរាជស្វាយរៀង ម៉ោង ៦ល្ងាចនេះ។
អត្ថបទ៖ រិទ្ធី
រូបភាព៖ ក្លឹបណាហ្គាវើល