ក្រសួងការពារជាតិ បង្កើតពានរង្វាន់មួយ អញ្ជើញក្លឹបក្នុងស្រុក ៣ចូលរួមប្រកួត

មាស សុផាណារ៉ុង January 13, 2020


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ បានសហការជាមួយដៃគូឧបត្ថម្ភរបស់ខ្លួន ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទ បុស្តិ៍លេខ៥ រួមគ្នាបង្កើតនូវពានរង្វាន់ TV5 Pre Season Championship 2020 ដែលនឹងចាប់ផ្តើមប្រកួតនាពាក់កណ្ដាលខែមករា នេះ ដោយមានក្រុម ៤ចូលរួមរបស់កម្ពុជា រួមចំនួន៤ មានដូចជា៖ ក្រសួងការពារជាតិ, សូលទីឡូអង្គរ និងណាហ្គាវើលដ៍ ជាមួយអាស៊ីអឺរ៉ុបយូណាយធីត។

សម្រាប់ការប្រកួតគឺគ្រោងនឹងធ្វើឡើងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ខណៈកីឡដ្ឋានប្រកួត ក៏ដូចជារូបមន្តប្រកួត នៅមិនទាន់បង្ហាញឲ្យដឹងនៅឡើយទេ។ ជាក់ស្ដែងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដែលត្រូវបានស្ថិតក្នុងមន្ទិលសង្ស័យ បន្ទាប់កីឡដ្ឋាននេះត្រូវបានស្នើសុំ ជួសជុលត្រៀមរដូវកាល២០២០ មកដល់ រហូតដល់លើកការប្រកួត ២ប្រកួតក្នុងដីរបស់ខ្លួន។

គួរបញ្ជាក់ថា នេះគឺជាការប្រកួតពានរង្វាន់បែប Pre Season ដទៃទៀត សម្រាប់ក្លឹបនៅកម្ពុជា ដើម្បីជាការត្រៀមខ្លួនមុនរដូវកាល២០២០ មកដល់នៃលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ដែលនឹងចូលមកដល់នៅខែក្រោយ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់