បើកឆាក Smart RSN Cup 2020 ភ្នំពេញក្រោន ត្រូវប៉ះ អង្គរថាយហ្គឺរ

មាស សុផាណារ៉ុង January 10, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់មិត្តភាពអន្តរជាតិ Smart RSN Cup 2020 នឹងចាប់ផ្តើមប្រកួតនាថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ នេះ ដោយចាប់ផ្ដើមដំបូងគឺជាការជួបគ្នារវាង ភ្នំពេញក្រោន ជាមួយ អង្គរថាយហ្គឺរ។

ប្រកួតដំបូងរវាងភ្នំពេញក្រោន ជាមួយ អង្គរថាយហ្គឺរ នឹងធ្វើឡើងនៅវេលាម៉ោង ៦ល្ងាច លើវាលស្មៅធម្មជាតិនៃកីឡដ្ឋានស្មាតអរអេសអិន ( Smart RSN ) របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ផ្ទាល់តែម្ដង។ ការប្រកួតនេះ ក៏នឹងមានការផ្សាយផ្ទាល់តាមរយៈគេហទំព័រសារព័ត៌មានកីឡា CAMSPORTS ផងដែរ។

គួយរំលឹកថា ក្រុមចូលរួមចំនួន៣ ក្នុងពានរង្វាន់នេះមាន ភ្នំពេញក្រោន ( ម្ចាស់ផ្ទះ ) និងអង្គរថាយហ្គឺរ របស់លីគកំពូលកម្ពុជា និងក្រុមដែលកំពុងមកកម្ពុជា ក្នុងដំណើរប្រកួតអន្តរជាតិក្រៅប្រទេស ( Pre Season ) ក្លឹប Kedah FA របស់លីគកំពូលម៉ាឡេស៊ី។

ចំពោះរូបមន្តប្រកួតនឹងប្រើប្រាស់ head-to-head ស្របពេលក្រុមមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ Smart RSN Cup 2020 តែម្តង៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់