ត្រៀមខ្លួនដើម្បីគាំទ្រក្រុមជម្រើស ជាតិហើយនៅ?

បារាំង June 10, 2015


ថ្ងៃនៃការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ជួបជាមួយនឹងក្រុមជម្រើសជាតិសឹង្ហបុរីនៅក្នុង វគ្គជម្រុះនៃការប្រកួតពាន
រង្វាន់ពិភពលោក(World Cup)ឆ្នាំ២០១៨ វគ្គបឋមនៃតំបន់អាស៊ី ជុំទី២ ជើងទី១ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ ម៉ោង ៦:៣០ ល្ងាចនៅឯពហុកីឡដ្ឋានជាតិអូឡាំពិក កាន់តែខិតជិតមកដល់ហើយ សម្រាប់អ្នកគាំទ្រក៏ដូចជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្ត សម្រាប់កីឡាករជម្រើសជាតិរបស់យើង។ សូមរំលឹកប្រវត្តិនៃជំនួបរវាងក្រុមជម្រើសជាតិកម្ពុជា នឹងក្រុមជម្រើសជាតិសឹង្ហបុរីកន្លងមក ធ្លាប់ជួបគ្នា ១១ដងមកហើយ ចាប់តាំងពីឆ្នាំ១៩៥៧ ដល់ឆ្នាំ២០១៤ ក្នុងនោះកម្ពុជា ឈ្នះ១ដង ស្មើ១ដង ក្រៅពីនោះគឺចាញ់ទាំងអស់។ តើក្រុមជម្រើសជាតិកម្ពុជា អាចកែប្រែប្រវត្តិយកឈ្នះតែ១ដងរបស់ខ្លួនបានដែររឺទេ? ចុះក្នុងនាមអ្នកជាអ្នកគាំទ្របានត្រៀមរៀបចំអ្វីខ្លះ សម្រាប់ការប្រកួតមួយនេះ?
11412189_1625282461042589_8760778442562659309_n   11401223_1625356631035172_5902581011303058012_n
ដោយឡែកសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបើកលក់សំបុត្រសម្រាប់ការប្រកួតនេះតាំងពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២១០៥ មកម្លេះ។ សម្រាប់តម្លៃសំបុត្រ និងចំនួនសំបុត្រវិញ មានទៅតាមប្រភេទដូចខាងក្រោម៖
ប្រភេទ ១: ៣០,០០០៛ =>ចំនួនសំបុត្រ ១,៨០០សំបុត្រ
ប្រភេទ ២: ២០,០០០៛ =>ចំនួនសំបុត្រ ៣,២០០សំបុត្រ
ប្រភេទ ៣: ១០,០០០៛ =>ចំនួនសំបុត្រ ១៤,០០០សំបុត្រ
ប្រភេទ ៤: ៥,០០០៛ =>ចំនួនសំបុត្រ ១៨,០០០សំបុត្រ(ខាងត្បូង),
ប្រភេទ ៤: ៥,០០០៛ =>ចំនួនសំបុត្រ ១៨,០០០សំបុត្រ(ខាងជើង)៕

រូបភាព៖ FFC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត