CAMSPORTS នឹងផ្សាយផ្ទាល់ការប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិ Smart RSN Cup 2020

មាស សុផាណារ៉ុង January 7, 2020


 

ភ្នំពេញ៖ គេហទំព័រព័ត៌មានកីឡា CAMSPORTS មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាអ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យបានជ្រាបថា យើងខ្ញុំនឹងធ្វើការផ្សាយផ្ទាល់ចំនួន ៣ ប្រកួតនៃការប្រកួតដណ្ដើមពានមិត្តភាពអន្តរជាតិរវាងក្លឹបនឹងក្លឹប Smart RSN Cup 2020 ដែលនឹងចាប់ផ្តើមប្រកួតនាថ្ងៃសុក្រនេះ ដោយមានក្រុម ៣ចូលរួមរបស់កម្ពុជា និងម៉ាឡេស៊ី។

ក្រុមចូលរួមចំនួន៣ មានដូចជា ភ្នំពេញក្រោន ( ម្ចាស់ផ្ទះ ) និង អង្គរថាយហ្គឺរ របស់លីគកំពូលកម្ពុជា និងក្រុមដែលកំពុងមកកម្ពុជា ក្នុងដំណើរប្រកួតអន្តរជាតិក្រៅប្រទេស ( Pre Season ) ក្លឹប Kedah FA របស់លីគកំពូលម៉ាឡេស៊ី នឹងត្រូវប្រកួតតតាំងគ្នាចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅលើកីឡដ្ឋានស្មាតអរអេសអិន ( Smart RSN Stadium ) ទាំង ៣ប្រកួត ស្របពេលដែលគេហទំព័រព័ត៌មានកីឡា CAMSPORTS បានទទួលសិទ្ធិផ្សាយផ្ទាល់ការប្រកួតនេះដែលមានសរុបទាំងអស់ចំនួន ៣ប្រកួតដូចគ្នាផងដែរ។

សម្រាប់ការប្រកួតទាំងអស់នឹងមានដូចខាងក្រោម៖

  • ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០: ភ្នំពេញក្រោន ប្រកួតជាមួយ អង្គរថាយហ្គឺរ ( ៦ល្ងាច )
  • ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ :Kedah FA ប្រកួតជាមួយ អង្គរថាយហ្គឺរ ( ៦ល្ងាច )
  • ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០: ភ្នំពេញក្រោន ប្រកួតជាមួយ Kedah FA ( ៦ល្ងាច )

សូមបញ្ជាក់ថា កីឡដ្ឋាន Smart RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសហការជាមួយក្រុមហ៊ុនទូរស័ព្ទចល័ត Smart Axiata រួមទាំងបណ្តាដៃគូឧបត្ថម្ភដទៃទៀត រួមគ្នាបង្កើតនូវពានរង្វាន់ Smart RSN Cup 2020 នេះឡើងដើម្បីរឹតចំណងមិត្តភាព ក៏ដូចជាដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មី នៃលីគកំពូលកម្ពុជា ( សម្រាប់ភ្នំពេញក្រោន និងអង្គរថាយហ្គឺរ ) ក៏ដូចជាលីគកំពូលម៉ាឡេស៊ី ( សម្រាប់ Kedah FA )។

ចំពោះរូបមន្តប្រកួតនឹងប្រើប្រាស់ head-to-head ស្របពេលក្រុមមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ Smart RSN Cup 2020 តែម្តង៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់