កីឡដ្ឋាន Smart RSN បង្កើតឲ្យមានពានរង្វាន់ជាមួយក្រុមកម្ពុជា និងម៉ាឡេស៊ី

មាស សុផាណារ៉ុង January 6, 2020


 

ភ្នំពេញ៖ កីឡដ្ឋាន Smart RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសហការជាមួយក្រុមហ៊ុនទូរស័ព្ទចល័ត Smart Axiata រួមទាំងបណ្តាដៃគូឧបត្ថម្ភដទៃទៀត រួមគ្នាបង្កើតនូវពានរង្វាន់ Smart RSN Cup 2020 ដែលនឹងចាប់ផ្តើមប្រកួតនាថ្ងៃសុក្រនេះ ដោយមានក្រុម ៣ចូលរួមរបស់កម្ពុជា និងម៉ាឡេស៊ី។

យោងតាមការប្រកាសដោយគេហទំព័ររបស់ក្លឹប ppcfc.com ក្រុមចូលរួមចំនួន៣ មានដូចជា៖ ភ្នំពេញក្រោន ( ម្ចាស់ផ្ទះ ) និង អង្គរថាយហ្គឺរ របស់លីគកំពូលកម្ពុជា និងក្រុមដែលកំពុងមកកម្ពុជា ក្នុងដំណើរប្រកួតអន្តរជាតិក្រៅប្រទេស ( Pre Season ) ក្លឹប Kedah FA របស់លីគកំពូលម៉ាឡេស៊ី។

ចំពោះរូបមន្តប្រកួតនឹងប្រើប្រាស់ head-to-head ស្របពេលក្រុមមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ Smart RSN Cup 2020 តែម្តង។

សម្រាប់ការប្រកួតទាំងអស់នឹងមាន ៣ប្រកួត ធ្វើឡើងនៅកីឡដ្ឋាន Smart RSN ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ រួមមានដូចខាងក្រោម៖

  • ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០: ភ្នំពេញក្រោន ប្រកួតជាមួយ អង្គរថាយហ្គឺរ
  • ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ :Kedah FA ប្រកួតជាមួយ អង្គរថាយហ្គឺរ
  • ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០: ភ្នំពេញក្រោន ប្រកួតជាមួយ Kedah FA

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់