លទ្ធផល និងតារាងចំណាត់ថ្នាក់ FFC U16 & U18 Youth League សប្ដាហ៍ទី២

មាស សុផាណារ៉ុង January 6, 2020


 

ភ្នំពេញ៖ ការប្រកួតជ្រើសរើសជើងឯកយុវជន ប្រភេទអាយុក្រោម ១៦ឆ្នាំ ជាមួយប្រភេទអាយុក្រោម ១៨ឆ្នាំ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានចាប់ផ្ដើមប្រកួតកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ បានកន្លងផុតទៅ ២សប្ដាហ៍ហើយ ជាមួយនឹងលទ្ធផល ក៏ដូចជាចំណាត់ថ្នាក់បញ្ចប់ទៅដូចខាងក្រោម។

U-18 បឹងកេត ប្រកួតជាមួយ U-18 សាលាតំរង់ទិសរាជធានីភ្នំពេញ
  • ការប្រកួតជើងឯកយុវជន ប្រភេទអាយុក្រោម ១៦ឆ្នាំ៖

ដំណាក់កាលដំបូង ជាដំណាក់កាលប្រកួតជម្រុះក្នុងពូលដែលមាន ៨ពូល ពីពូល A ដល់ពូល H និងមួយពូលមាន ៤ក្រុម លទ្ធផលចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ មានដូចខាងក្រោម។

តារាងចំណាត់ថ្នាក់ សម្រាប់ពាន U-16៖

  • ការប្រកួតជើងឯកយុវជន ប្រភេទអាយុក្រោម ១៨ឆ្នាំ៖

ស្ថិតក្នុងដំណាក់កាលដំបូងដូចគ្នា ជាដំណាក់កាលប្រកួតជម្រុះក្នុងពូលដែលមាន ៨ពូល ពីពូល A ដល់ពូល H និងមួយពូលមាន ៥ក្រុម លើកលែងតែពូលចុងក្រោយមាន ៤ក្រុម លទ្ធផលចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ មានដូចខាងក្រោម។

តារាងចំណាត់ថ្នាក់ សម្រាប់ពាន U-18៖ 

សូមបញ្ជាក់ថា តាមគម្រោងពានរង្វាន់នេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ហើយបែងចែកជា ៤ដំណាក់កាលធំៗ ដំណាក់កាលដំបូង ជាដំណាក់កាលប្រកួតជម្រុះក្នុងពូលដែលមាន ៨ពូល ពីពូល A ដល់ពូល H និងមួយពូលមាន ៤ក្រុម ហើយយកតែក្រុមលេខ១ និងលេខ២ ដើម្បីធ្វើការចាប់ឆ្នោតបែងចែកពូលប្រកួតដំណាក់កាលទី២ ជា ៤ពូលផ្សេងទៀត ទើបឈានទៅរកក្រុមលេខ១ និងលេខ២ ប្រចាំពូល បន្តទៀត ដើម្បីបែងចែកពូលម្ដងទៀត ដែលស្ថិតក្នុងដំណាក់កាលទី៣ ដែលមានតែ ២ពូល ហើយយកក្រុមលេខ១ និងលេខ២ ឡើងទៅប្រកួតខ្វែងដែលជាដំណាក់កាលចុងក្រោយ នេះសម្រាប់ពានយុវជនអាយុក្រោម ១៦ឆ្នាំ។

ដោយឡែកសម្រាប់សម្រាប់ពានយុវជនអាយុក្រោម ១៨ឆ្នាំ វិញ ក៏អនុវត្តដូចគ្នាផងដែរ ប៉ុន្តែខុសត្រង់ដំណាក់កាលដំបូង ចំនួនក្រុមក្នុងមួយពូលគឺមានដល់ ៥ក្រុម លើកលែងតែពូល H មានតែ ៤ក្រុម ហើយបន្តជម្រុះដូចដំណាក់កាលខាងលើ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា | បឹងកេត​

អត្ថបទ៖ ណារ៉ុង

មតិយោបល់