CAMSPORTS នឹងផ្សាយផ្ទាល់ជំនួបមិត្តភាពអន្តរជាតិរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ MUST CPK

មាស សុផាណារ៉ុង December 27, 2019


 

ភ្នំពេញ៖ គេហទំព័រព័ត៌មានកីឡា CAMSPORTS មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាអ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យបានជ្រាបថា យើងខ្ញុំនឹងធ្វើការផ្សាយផ្ទាល់ចំនួន ២ ប្រកួតនៃជំនួបមិត្តភាពអន្តរជាតិរវាងព្រះខ័នរាជស្វាយរៀង ដែលនឹងត្រូវជួបក្រុម MUST CPK (Chao Pak Kei) ដែលជាជើងឯកនៃលីគកំពូលម៉ាកាវ។

ក្រុមម្ចាស់ជើងឯកនៃលីគកំពូលម៉ាកាវ MUST CPK នឹងត្រូវប្រកួតជាមួយក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីលាន Urban ផ្លូវ ៦០ម៉ែត្រ។ បន្ទាប់មកនៅថ្ងៃទី២៩ ខែដដែល វេលាម៉ោង ៦ល្ងាច គេហទំព័រព័ត៌មានកីឡា CAMSPORTS ក៏នឹងបន្តផ្សាយផ្ទាល់ការប្រកួតរវាងក្រុមទាំងពីរជាថ្មីម្ដងទៀត ដែលនឹងផ្សាយចេញពីទីលាន Urban ផ្លូវ ៦០ម៉ែត្រដដែល។

ជាមួយគ្នានេះលោកអ្នកក៏អាចចូលរួមទស្សនាការប្រកួតទាំង ២តាមពេលវេលា និងកាលបរិច្ឆេទខាងលើ ខណៈដែលការផ្សាយផ្ទាល់នឹងធ្វើឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CAMSPORTS ផ្ទាល់។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតនេះអាចលេចចេញជារូបរាងបានគឺតាមរយៈការរៀបចំក៏ដូចជាឧបត្ថម្ភធំដោយក្រុមហ៊ុន Urban Village និង Prestige Homes Cambodia ហើយនឹងមានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុន GOLDWELL, Golden FX Link ( ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល ) និង Cambodian Derivatives Exchange ផងដែរ។៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់