ក្លឹប៥ ណាត់គ្នាប្រកួតកម្ដៅសាច់ដុំរសៀលនេះ ដើម្បីពង្រឹងសមត្ថភាពត្រៀមរដូវកាលថ្មី

មាស សុផាណារ៉ុង December 27, 2019


 

ភ្នំពេញ៖ ក្លឹបសមាជិកក្របខណ្ឌលីគកំពូលកម្ពុជា ចំនួន ៥ បានណាត់គ្នានឹងធ្វើការប្រកួតលក្ខណៈមិត្តភាពកម្ដៅសាច់ដុំ នារសៀលថ្ងៃសុក្រនេះ ដើម្បីពង្រឹងសមត្ថភាពរៀងៗខ្លួន សម្រាប់ត្រៀមរដូវកាលថ្មីខាងមុខ។

សម្រាប់កម្មវិធីប្រកួតរួមមាន៖ ក្រុមភ្នំពេញក្រោន ត្រូវធ្វើដំណើរទៅជួបក្រុមគិរីវង់សុខសែនជ័យ នាម៉ោង ៣៖៣០នាទីរសៀលនេះ នៅកីឡដ្ឋានគិរីវង់។ ឯក្រុមបឹងកេត ត្រូវបើកទ្វារកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ទទួលក្រុមណាហ្គាវើលដ៏ នាម៉ោង ៣៖១៥នាទី។ ចំណែកក្រុមក្រសួងការពារជាតិ បានណាត់ក្រុម African All Star ដើម្បីប្រកួតកម្ដៅសាច់ដុំលើទឹកដីរបស់ខ្លួន នាម៉ោង ៣រសៀលនេះ។

ជាមួយការណាត់គ្នាប្រកួតមិត្តភាពជាបន្ដបន្ទាប់នេះ គឺក្រោយក្រុមនីមួយៗ បានដឹងអំពីកម្មវិធី និងកាលបរិច្ឆេទប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ដែលបានធ្វើការចាប់គូកាលពីថ្មីៗ ហើយគ្រោបចាប់ផ្ដើមការប្រកួតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ។ ការប្រកួតនេះ ក្រៅពីពង្រឹងសមត្ថភាព និងបច្ចេកទេស ក៏ជាឱកាសមួយ សម្រាប់ក្លឹបក្នុងការធ្វើតេស្ដកីឡាករត្រៀមរដូវកាលថ្មីផងដែរ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់