កម្មវិធីប្រកួតទាំងស្រុងនៃ ពានលីគកំពូលកម្ពុជា រដូវកាល២០២០ ត្រូវបានបង្ហាញ

មាស សុផាណារ៉ុង December 21, 2019


 

ភ្នំពេញ៖ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២០ នឹងដំណើរការប្រកួតរដូវកាលថ្មីនៅពាក់កណ្ដាលខែកុម្ភៈ ជាមួយនឹងសមាសភាពក្រុមចំនួន ១៣ធ្វើការប្រកួតប្រជែងដណ្ដើមជើងឯក។

ពានរង្វាន់ដែលរៀបចំដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅជាភាសាអង់គ្លេស ( CNCC ) មួយនេះគឺគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែកុម្ភៈ ដោយចំណាយពេលប្រកួត ២៦សប្ដាហ៍ ស្មើនឹង ១៥៦ប្រកួត ហើយនឹងបញ្ចប់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ខណៈកម្មវិធីប្រកួតក៏ត្រូវបានបង្ហាញទាំងស្រុងផងដែរ សម្រាប់ជាព័ត៌មានក្នុងការតាមដានជាប្រចាំសប្ដាហ៍។

ចំពោះការផ្សាយផ្ទាល់វិញ គឺនឹងមាននៅលើស្ថានីយទូរទស្សន៍ BTV News, ទំព័រហ្វេសប៊ុកផ្លូវការ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា និងទំព័រហ្វេសប៊ុកផ្លូវការ សារព័ត៌មានកម្ពុជាថ្មី ( ការជ្រើសរើសការផ្សាយជាជម្រើសរបស់ភ្នាក់ងារទាំង ៣ខាងលើ )។

ខាងក្រោមគឺជាកម្មវិធីប្រកួតទាំងស្រុង ស្មើនឹង២៦សប្ដាហ៍៖

សម្រាប់ការប្រកួតដែលចំណាយពេលរហូតដល់ ២៦សប្ដាហ៍ ក្រុមដែលមានពិន្ទុលើគេនឹងលើកពានរង្វាន់លីគកំពូលកម្ពុជា ផ្ទាល់តែម្ដង ដោយពុំមានការប្រកួត ( Play-off ) ឡើយ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ ណារ៉ុង

មតិយោបល់