U22 កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍ SEA Games ជាលើកដំបូង

មាស សុផាណារ៉ុង December 10, 2019


 

ម៉ានីល៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ បានប្រកួតចាញ់ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ២២ឆ្នាំ ក្នុងជំនួបដណ្ដើមមេដាយសំរឹទ្ធ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ប្រភេទកីឡាបាល់ទាត់ ដោយលទ្ធផល ២ទល់២ ( ចាញ់បាល់ ១១ម៉ែត្រកាត់សេចក្ដី ៥ទល់៤ )។

ក្នុងការប្រកួតនៅវគ្គទី១ ចាប់ផ្ដើមបានតែ ១នាទី កម្ពុជា អាចរកគ្រាប់បាល់ទាត់បញ្ចូលទីបានមុន ធ្វើបានសម្រេចដោយកីឡាករ សៀង ចន្ធា ក្រោយចាប់ផ្ដើមបានតែ ២០វិនាទី ក្រោយមកឈានចូលដល់នាទី៩ ទើបមិយ៉ាន់ម៉ា តាមពីក្រោយបាន ១គ្រាប់មកវិញ ធ្វើបានដោយកីឡាករ Aung Kaung Mann បន្ទាប់មកនៅនាទី៣៥ ទើបមីយ៉ាន់ម៉ា រកគ្រាប់នាំមុខវិញម្ដងដោយកីឡាករ Myat Kaung Khant និងរក្សាលទ្ធផល ២ទល់១ ដល់ចប់វគ្គទី១។

ចូលដល់វគ្គទី២ ការប្រកួតកាន់តែជក់ចិត្តស្របពេលក្រុមទាំងពីរមានឱកាសទៅវិញទៅមក រហូតឈានដល់នាទី៧១ កីឡាករ កែវ សុខផេង បានរកគ្រាប់បាល់ឲ្យកម្ពុជាវិញ និងជាគ្រាប់តាមស្មើវិញម្ដង ស្របពេលដែលនាទីដែលសេសសល់គឺបានត្រឹមមានឱកាសតែធ្វើមិនបានសម្រេច នាំឲ្យចប់ការប្រកួតស្មើគ្នា ២ទល់២ ឈាមទៅដល់ការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី។

ក្នុងវគ្គ ១១ម៉ែត្រកាត់សេចក្ដី កម្ពុជា បានចាញ់ដោយលទ្ធផល ៥ទល់៤ ដែលបានធ្វើឲ្យកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបាល់ទាត់បុរស និងក៏ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ ណារ៉ុង

មតិយោបល់