U22 កម្ពុជា បរាជ័យលើកដំបូងក្រោមថ្វីជើង U-22 មីយ៉ាន់ម៉ា ក្នុងពូល A ព្រឹត្តិការណ៍ SEA Games 2019

មាស សុផាណារ៉ុង December 2, 2019


 

ម៉ានីល៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ បានប្រកួតចាញ់ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ២២ឆ្នាំ ក្នុងជំនួបទី៣ ប្រចាំពូល A ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ប្រភេទកីឡាបាល់ទាត់ ដោយលទ្ធផល ២ទល់១។

ក្នុងការប្រកួតនៅក្នុងវគ្គទី១ ទាំង កម្ពុជា និង មីយ៉ាន់ម៉ា រកបានម្នាក់មួយគ្រាប់ ដោយកម្ពុជា បើកការនាំមុខមុនដែលធ្វើបានសម្រេចដោយកីឡាករ ស៊ិន សុផាណាត នៅនាទី២១ បន្ទាប់មកកីឡាករ Lwin Moe Aung រប់សមីយ៉ាន់ម៉ា រកគ្រាប់តាមស្មើនៅនាទី២៧ និងរក្សាលទ្ធផល ១ទល់១ ដល់ចប់ការប្រកួត។ ចូលដល់វគ្គទី២ ការប្រកួតកាន់តែជក់ចិត្តស្របពេលក្រុមទាំងពីរមានឱកាសទៅវិញទៅមក រហូតឈានដល់នាទី៨៧ កីឡាករ Aung Kaung Mann បានទាត់គ្រាប់ជ័យជម្នះឲ្យមីយ៉ាន់ម៉ា នាំឲ្យការប្រកួតបញ្ចប់ មីយ៉ាន់ម៉ា ឈ្នះ កម្ពុជា ២ទល់១។

លទ្ធផលនេះ បានធ្វើឲ្យកម្ពុជា ធ្លាក់មកលេខ២ ជាបណ្ដោះអាសន្ន ហើយមីយ៉ាន់ម៉ា ធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាផ្លូវការ៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ ណារ៉ុង

មតិយោបល់